ព័ត៌មាន

នាយករដ្ឋមន្រ្តីកម្ពុជារិះគន់ការថ្លែងរបស់នាយករដ្ឋមន្រ្តីសឹង្ហបុរីស្ដីពីកម្ពុជានិងវៀតណាម


 នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេច តេជោ ហ៊ុន សែន (រូបថត៖ khmertimeskh)
 

រាល់ការរិះគន់យ៉ាងធ្ងន់ធ្ងររបស់នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេច តេជោ ហ៊ុន សែនត្រូវបាន​ធ្វើឡើង​ក្រោយ​ពី​នាយក​រដ្ឋ​មន្ត្រី​សឹង្ហបុរីលោក Lee Hsien Loong បានថ្លែងមតិខុសឆ្គងនៅកិច្ចប្រជុំកំពូលសន្តិសុខទ្វីបអាស៊ី (Shangri-La) ហើយបង្ហោះលើទំព័រ Facebook របស់ខ្លួនកាលពីសប្ដាហ៍មុនថា ការ ធ្វើអន្តរាគមន៍ដោយ​យោធា​របស់​កង​ទ័ព វៀតណាមចូលទឹកដីកម្ពុជាកាលពីឆ្នាំ១៩៧៩ គឺជា “ការឈ្លានពាន”។

នាយប់​​ថ្ងៃទី៦ ខែមិថុនា ឆ្នាំ​២០១៩ នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេច តេជោ ហ៊ុន សែន បានអញ្ជើញ​ផ្ញើរសារ​មួយ​តាម​រយៈបណ្ដាញសង្គម Facebook ទៅកាន់នាយករដ្ឋ មន្រ្តីសឹង្ហបុរីលោក Lee Hsien Loong ដោយ​រិះគន់​យ៉ាង​ធ្ងន់​ធ្ង​រលើការថ្លែងរបស់ នាយករដ្ឋមន្រ្តីសឹង្ហបុរីរូបនេះស្ដីពីកម្ពុជានិងវៀតណាម ព្រមទាំងចាត់ទុកថា ថ្នាក់ ដឹកនាំ​សឹង្ហបុរីនាពេលនោះ បានរួមចំណែកគួរអោយកត់សម្គាល់ក្នុងការសម្លាប់រង្គាលប្រជាជនកម្ពុជា និង​ចង់​អោយ​របបប្រល័យពូជសាសន៍វិល ត្រឡប់មកកម្ពុជាវិញដែរ។ រាល់ការរិះគន់​យ៉ាង​ធ្ងន់​ធ្ង​រ​របស់​នាយក​រដ្ឋមន្រ្តី​កម្ពុជា​ សម្ដេច តេជោ ហ៊ុន សែនត្រូវបានធ្វើឡើងក្រោយពីនាយករដ្ឋមន្ត្រីសឹង្ហបុរីលោក Lee Hsien Loong បាន​ថ្លែងមតិខុសឆ្គងនៅកិច្ចប្រជុំកំពូលសន្តិសុខទ្វីបអាស៊ី (Shangri-La) ហើយបង្ហោះលើទំព័រ Facebook របស់ខ្លួនកាលពីសប្ដាហ៍មុនថា ការ ធ្វើអន្តរាគមន៍​ដោយយោធា​របស់កង​ទ័ពវៀត​ណាម​ចូលទឹក​ដីកម្ពុជា​កាលពីឆ្នាំ១​៩៧៩ គឺជា “ការឈ្លានពាន”។
 
នាយករដ្ឋមន្រ្តី​ សម្ដេច តេជោ ហ៊ុន សែន បានសរសេរថា៖ “ការលើកឡើងនេះក៏ជាការ​ប្រមាថដ​ល់ពលី​កម្មសាច់​ស្រស់ឈា​មស្រស់របស់កងទ័ពស្ម័គ្រចិ​ត្តវៀតណាម ដែលបានជួ​យរំដោះ​កម្ពុជាអោយ​រួចផុតពីរបប​ប្រល័យ​ពូជ​សាសន៍ នោះ។ ការលើកឡើងរប​ស់ឯកឧត្តម លី ស៊ានឡុង នាពេលនេះ ក៏បា​នប​ង្ហាញ ប្រជាជនសាំង​ហ្កាពួរនិងពិភពលោកថា មេដឹ​កនាំសឹង្ហបុរីនាពេលនោះបា​នរួម ចំណែក​សម្លាប់​ប្រជាជន​កម្ពុជា​យ៉ាងពិត​ប្រាកដ​។ ចុងក្រោយនេះ  ខ្ញុំចង់សួរ ឯកឧត្តម នាយករដ្ឋ​មន្រ្តី លី ស៊ានឡុង ​ថា តើគាត់​ចាត់ទុកការ​កាត់ទោស​មេដឹក​ នាំខ្មែរក្រហមកន្លងទៅនេះថា ជាការតម្រឹ​មត្រូវដែរឬអត់​?”។
 
មុននោះ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការពារជាតិកម្ពុជា សម្ដេចពិស័យសេនា ទៀ បាញ់ តំណាង​រាស្ត្រ​និង​ជាប្រ​ធាន​សហភាព​សហព័ន្ធយុវជនកម្ពុជាលោក ហ៊ុន ម៉ានី រួមជាមួយអ្នកប្រាជ្ញនិងអ្នកវិភាគកម្ពុជាជាច្រើន បាន​ថ្កោលទោស ក៏ដូចជារិះគន់ដល់ ការថ្លែង​ដោយខុស​ឆ្គងរបស់​នាយករដ្ឋ​មន្រ្តីសឹង្ហ​បុរីស្ដីពី​បញ្ហាកម្ពុជា​និង​វៀត​ណាម​៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top