ព័ត៌មាន

នាយករដ្ឋមន្រ្តីកម្ពុជាជួបពិភាក្សាជាមួយថ្នាក់ដឹកនាំអាស៊ានអំពីបញ្ហាតំបន់

លោកអគ្គលេខាធិការ អាស៊ាន Lim Jock Hoi បានសន្យាថា នឹងសហការយ៉ាងជិតស្និទ្ធជាមួយកម្ពុជាក្នុងនាម ជាប្រធានអាស៊ានឆ្នាំ២០២២ និងប្រទេសសមាជិកផ្សេងទៀត ដើម្បីអនុវត្តន៍ RCEP ប្រកបដោយប្រសិទ្ធភាព តាមនោះជំរុញការអភិវឌ្ឍក្នុងអាស៊ាន។
 

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។ (រូបថត៖AFP/VNA)

នាថ្ងៃទី១៧ ខែមករា នៅរាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញជួបជាមួយអគ្គលេខាធិការអាស៊ានលោក Lim Jock Hoi ហើយពិភាក្សាអំពីបញ្ហាតំបន់នានា ក្នុងនោះ ផ្ដោតសំខាន់ទៅលើកិច្ចព្រមព្រៀងភាព ជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងស្ថានការណ៍នយោបាយ នៅមីយ៉ាន់ម៉ា។

ថ្នាក់ដឹកនាំទាំងពីរបានផ្លាស់ប្ដូរយោបល់អំពីវិធីជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគនិងទេសចរណ៍ក្នុងដំណាក់កាលក្រោយវិបត្តិ កូវីដ-១៩ បន្ទាប់ពីកិច្ចព្រមព្រៀង RCEP បានចូលជាធរមានចាប់ថ្ងៃទី១ ខែមករា ឆ្នាំ២០២២។ លោកអគ្គលេខាធិការ អាស៊ាន Lim Jock Hoi បានសន្យាថា នឹងសហការយ៉ាងជិតស្និទ្ធជាមួយកម្ពុជាក្នុងនាម ជាប្រធានអាស៊ានឆ្នាំ២០២២និងប្រទេសសមាជិកផ្សេងទៀត ដើម្បីអនុវត្តន៍ RCEP ប្រកបដោយប្រសិទ្ធភាព តាមនោះជំរុញការអភិវឌ្ឍក្នុងអាស៊ាន។

ចំពោះបញ្ហាមីយ៉ាន់ម៉ាវិញ នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បាន ជូនដំណឹងពីដំណើរទស្សនកិច្ចជាផ្លូវការនៅមីយ៉ាន់ម៉ារបស់លោកនាពេលចុងក្រោយនេះ។ ដំណើរទស្សនកិច្ចគឺសំដៅជំរុញបទឈប់បាញ់ ផ្ដល់ជំនួយមនុស្សធម៌ដល់ ប្រជាជនមីយ៉ាន់ម៉ាដែលកំពុងជួបការលំបាក ហើយត្រួសត្រាយផ្លូវសម្រាប់បេសកជន ពិសេសរបស់ប្រធានអាស៊ានទទួលបន្ទុកបញ្ហាមីយ៉ាន់ម៉ាចូលជួបប្រាស្រ័យជាមួយ ភាគីពាក់ព័ន្ធទាំងអស់៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top