ព័ត៌មាន

នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគឡាវ

នារសៀលថ្ងៃទី ២៤ ខែធ្នូ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគនៃប្រទេសឡាវលោក Sonsay Siphandone ។ 
 

នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគឡាវ  លោក Sonsay Siphandone

ក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ជារៀងរាល់ឆ្នាំ វៀតណាមតែងតែផ្តល់អាទិភាព សម្រាប់ ទុន ODA ជួយឧបត្ថម្ភឡាវ ដែលក្នុងនោះ មានគម្រោងចំនួន ៥ ត្រូវបានសម្ពោធបើកអោយដំណើរការនិងគម្រោងមួយចំនួនទៀតកំពុងឆ្លងកាត់ការលំបាកនិងកំពុងជំរុញល្បឿនបង្ហើយ។ យ៉ាងណាមិញ ក្រសួងសាខានិងមូលដ្ឋាន ជាពិសេសតំបន់ដែលជាប់ព្រំដែនជាមួយឡាវសុទ្ធតែបានបង្កើនកិច្ចសហប្រតិបត្តិការ។ ទន្ទឹមជាមួយគ្នានេះ រដ្ឋាភិបាលនៃប្រទេសវៀតណាមនឹងព្យាយាមជួយឧបត្ថម្ភអោយបានប្រសើរជាង ក៏ដូចជាលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាលដល់និស្សិតឡាវ ព្រមទាំងត្រៀមជាស្រេច បញ្ជូនអ្នកជំនាញពូកែ មកជួយ ឡាវលើគ្រប់វិស័យ ជាពិសេស គឺផ្តល់ប្រឹក្សាអំពីគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច។

ចំណែក ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគឡាវ លោក Sonsay Siphandone បានអះអាងថា នឹងបន្តដឹកនាំក្រសួងនិងសាខាពាក់ព័ន្ធនៅក្នុងប្រទេសឡាវ ដើម្បីបំពេញឯកសារនិងនីតិវិធីនានាសម្រាប់ពន្លឿនគម្រោងកិច្ច សហប្រតិបត្តិការនៃប្រទេសទាំងពីរផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top