ព័ត៌មាន

នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc អញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែតុលា


 ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថតៈ VGP) 
 

នារសៀល​ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បាន​ធ្វើជា​អធិបតី​នៃកិច្ចប្រជុំជាប្រចាំខែតុលារបស់រដ្ឋាភិបាល សំដៅវាយតម្លៃនូវលទ្ធផល​សេដ្ឋកិច្ច​សង្គម​ក្នុង​ខែ​តុលា​និង ១០ ខែនៃឆ្នាំ ២០១៩។ 

អញ្ជើញ​ថ្លែងនៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានមានប្រ សាសន៍ថា លោកទើប​តែ​បញ្ច​ប់​ប្រកប​ដោយ​ជោគជ័យនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៥ នៅប្រទេសថៃ ដែលនាំមកនូ​វកិត្យានុ​ភាព​សម្រាប់​​ទាំងអាស៊ាននិងវៀតណាម។ ក្នុងនោះ មានព្រឹត្តិការណ៍មួយ ដែលវៀតណាមទទួលតួនាទីជាប្រ ធាន អាស៊ាន​ ២០២០។ ហេតុដូច្នេះនៅឆ្នាំ ២០២០ នឹងមានព្រឹត្តិការណ៍កិច្ចការបរទេសសំខាន់ចំនួនពីរ សម្រាប់វៀតណាម គឺប្រធាន​អាស៊ាន​និង​សមាជិក​មិន​អចិន្ត្រៃយ៍​នៃក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជា​ជាតិ​។ ​ជាពិសេស តាមរយៈកិច្ចប្រជុំពាក់ព័ន្ធនានា មេដឹក​នាំនៃប្រទេស​ទាំង​អស់​បាន​ឯកភាព​លើបញ្ហា​ធំៗជា​ច្រើនរ​បស់អាស៊ាន ក្នុងនោះមានកិច្ចការពារអធិបតេយ្យ​ភាពក្រោម អនុសញ្ញា​អង្គការសហប្រជា​ជាតិស្តីពី​ច្បាប់ស​មុទ្រឆ្នាំ​ ១៩៨២ ដែលជាបញ្ហាស្នូលរបស់អាស៊ាន​ ក៏ដូចជាជំរុញការបញ្ចប់និងការ​ផ្តល់សច្ចាប័ន​លើភាពជាដៃ​គូសេដ្ឋកិច្ច​ គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។ ជាមួយនឹងការទទួលយក​តួនាទីជា​ប្រធាន​អាស៊ាន​ ២០២០នោះ  លោកនាយករដ្ឋមន្រ្តីបា​នសង្កត់ធ្ងន់ថា មធ្យោបាយល្អបំផុតក្នុងការ​ចូលរួមចំណែក​ក្នុងអាស៊ាន​គឺផ្តោតសំ​ខាន់ទៅលើសរសរគ្រឹះសំខាន់ចំនួន ៣។
 
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានមានប្រសាសន៍ថា ស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងខែតុលានិង ១០ ខែ​កន្លងមក ទទួលបានលទ្ធផលជាវិជ្ជមាន។ វិស័យកសិកម្មមានការរីកចម្រើនឥតឈប់ឈរ ឧស្សាហកម្ម​បាន​បន្ត​សន្ទុះកំណើនរបស់ខ្លួនឈានដល់ ៩.៥%។ ទីផ្សារក្នុងស្រុកមានការរីកចម្រើនល្អ សេវាក​ម្មលក់​រាយ​និង​អ្នក​ប្រើប្រា​ស់សរុបបានកើនឡើងជិត ១២%។ ការទាក់ទាញភ្ញៀវអន្តរជាតិជាលើកដំបូងបានកើនឡើងដល់ ១,៦ លាន​នាក់ក្នុងមួយខែ។ ក្រៅពីនេះអតិផរណាស្ថិតនៅក្រោមការគ្រប់គ្រង។ ការនាំចេញកើនឡើង ៧,៤% អតិរេក​ពាណិជ្ជកម្មមានប្រមាណ ៧ ពាន់លានដុល្លារ។ ការវិនិយោគផ្ទាល់​ពីបរទេស​ដែល​បាន​ធ្វើឱ្យ​សម្រេច​បានដល់​ជាង​ ១៦ ពាន់លានដុល្លារ។ ជីវភាពរស់នៅរបស់ប្រជាជនបន្តប្រសើរឡើងគួរអោយកត់សម្គាល់។
 
ទាក់ទងនឹង​ស្ថានភាពក្នុងរយៈពេល ២ ខែចុងក្រោយនៃឆ្នាំនេះ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ក្រសួង​ ស្ថាប័ននិងមូលដ្ឋានបានប្តេជ្ញាថា នឹងបញ្ចប់និង​លើសគោល​ដៅទាំង​អស់រួម​ទាំង​កំណើន​សេដ្ឋកិច្ច​ជាង​ ៦,៨% និងការគ្រប់គ្រងអតិផរណាអោយស្ថិតក្រោម ៣.៥% បង្កើត​ឱកាស​សម្រាប់​គោលន​យោបាយ​ឆ្នាំក្រោយ​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top