ព័ត៌មាន

នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយអនុប្រធានគណៈកម្មការអឺរ៉ុប


នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយអនុប្រធានគណៈកម្មការអឺរ៉ុប (EC) និងជាតំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុប (EU) ទទួលបន្ទុកគោលនយោបាយការបរទេសនិងសន្តិសុខ លោកស្រី Federica Mogherini  
 

 នារសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយអនុប្រធានគណៈកម្មការអឺរ៉ុ​ប (EC) និងជាតំណាងជាន់ខ្ពស់នៃសហភាពអឺ​រ៉ុប (EU) ទទួល​បន្ទុក​គោលនយោបាយ​ការបរទេសនិងសន្តិសុខ លោក​ស្រី Federica Mogherini ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅវៀត​​ណាម។
 
នៅក្នុងជំនួបនេះ ​លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា វៀតណាមនឹងជំរុញ​យ៉ាង​ខ្លាំង​នូវ​កិច្ច​សហប្រតិបត្តិការជាមួយ EU នាពេលខាងមុខ ព្រមទាំងស្នើអោយ EU ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង EVFTA​ និង EVIPA ទាំងពីរ យ៉ាងឆាប់ៗ  ដើម្បីអនុវត្តន៍ជាក់ស្តែងរាល់ឱកាសសហប្រតិបត្តិការ ដើម្បី​បម្រើផ​ល​ប្រយោជន៍ និងអះអាងនូវការប្តេជ្ញាចិត្តរបស់ភាគីទាំ​ងពីរ សម្រាប់សេរីភាពពាណិជ្ជ កម្មនិង​ពាណិជ្ជកម្ម​។ លោក​នាយករដ្ឋមន្រ្តីបានស្នើ អោយ EU បន្តគាំទ្រដល់វៀត ណាមក្នុងការចាត់វិធានជំនះពុះពារ ដើម្បីឈាន​ដល់​ការ​ដក “កាតលឿង” សម្រាប់ វៀតណាមក្នុងការទប់ស្កាត់ការនេសាទខុសច្បាប់ (IUU) រួមទាំង​បង្ក​លក្ខណៈ​ងាយ​​ស្រួល​សម្រាប់សហគ្រាសវៀតណាមពង្រីក​ទីផ្សាររបស់ខ្លួន​នៅទីផ្សារ EU លើវិស័យដែល វៀត​ណាម​មាន​ឧត្តម​ភាព​ដូចជាផលិតផលកសិ​កម្ម និងជលផលជាដើម។
 
លោកនាយករដ្ឋមន្រ្តីសង្ឃឹមថា ទំនាក់ទំនង EU - អាស៊ាន ក៏ដូចជាកិច្ចសហប្រតិប ត្តិការវៀតណាម -  EU ក្នុង​ក្របខ័ណ្ឌ​ពហុភាគីនឹងត្រូវបានបង្កើ​ននៅឆ្នាំ ២០២​០ ខណៈ​ពេល​ដែល​វៀត​ណាម​កាន់​តួនាទី​ជាប្រធាន​អាស៊ាន​និង​ជាសមាជិកមិនអចិន្រ្តៃ យ៍នៃក្រុមប្រឹ​ក្សាសន្តិសុខអង្គការសហប្រជាជាតិ​។
 
លោក​នាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា វៀតណាមស្វាគមន៍យ៉ាងពេញទំហឹង នូវ គោលជំហររបស់ EU ក្នុងការ​គាំ​ទ្រដ​ល់សេរីភាពនាវាចរណ៍ សន្តិសុខនិងសុវ​ត្ថិភាពនៅសមុទ្រខាងកើត និងស្នើអោ​យ EU រក្សាគោលជំហរ ដោ​យយក​ច្បាប់​អន្តរជាតិជាចម្បង ជាពិសេស គោរពអនុសញ្ញាអង្គ​ការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ​១៩៨២​ (UNCLOS ១៩៨២), ដោះស្រាយជំលោះដោយសន្តិវិធី រួមចំណែកយ៉ាងសកម្មក្នុងការថែរក្សាសន្តិភាព ស្ថិរភាព​ សេរីភាព សន្តិសុខ សុវត្ថិភាពនាវាចរណ៍និង អាកាសចរណ៍នៅសមុទ្រខាងកើតជាដើម។
 
ជាការឆ្លើយ​តប លោកស្រី Federica Mogherini បានអះអាងថា វៀតណាមតែង​តែជា​អាទិភាព​ក្នុង​ទំនាក់​ទំនង​ការ​បរទេសជាមួយ EU។ លោកស្រី Federica Mogherini បានសម្តែងការរំពឹងទៅលើកិច្ចព្រមព្រៀង EVFTA និង ​EVIPA ដែលជាមូលដ្ឋានរឹងមាំសម្រាប់ជំរុញទំនាក់ទំនងទ្វេភាគីនាពេលអនាគត។ លោក​ស្រីក៏​បាន​បញ្ជាក់​ពី គោលជំហររបស់សហភាពអឺរ៉ុប ចំពោះបញ្ហាសមុទ្រខាងកើត ជាពិសេស​គឺត្រូវ​ការ​គោរ​ព​ច្បាប់​អន្តរជាតិ​ ក្នុងនោះមាន UNCLOS ១៩៨២ រួមទាំងធានានូវសេរីភាពនាវាចរណ៍ និងអាកាស​ចរណ៍​ផង​ដែរ​៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top