ព័ត៌មាន

នាយករដ្ឋមន្ត្រីអាល្លឺម៉ង់ធ្វើទស្សនកិច្ចនៅប្រទេស អាហ្វ្រិកចំនួន ៣


 អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel នៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់ (រូបថត: THX / TTXVN)
 

 អធិការ​បតីអាល្លឺម៉ង់ លោកស្រី Angela នឹងមានជំនួបដាច់ដោយឡែកជាមួយថ្នាក់ដឹកនាំ នៃប្រទេសទាំងបី៖ Burkina Faso    Mali  និង Niger ព្រមទាំងចូលរួមកិច្ចប្រជុំជាមួយថ្នាក់​ដឹកនាំនៃប្រទេសចំនួន ៥ នៃតំបន់ S​ahel ​នៅ Ougadougou, Burkina Faso។
 
នាល្ងាច​ថ្ងៃទី៣០ ខែមេសា ឆ្នាំ​២០១៩ អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានចាក​ចេញ​ពី​រដ្ឋធានី​ប៊ែក​ឡាំង​ ចាប់ផ្ដើមធ្វើទស្សនកិច្ចរយៈពេល ៣ ថ្ងៃទៅកាន់ប្រទេស អាហ្វ្រិកចំនួន ៣ គឺ Burkina Faso Mali និង Niger ។
 
របៀបវារៈ​សំខាន់នៃដំណើរទស្សនកិច្ចលើកនេះ របស់លោកស្រី Angela Merkel គឺ ស្ថាបនាសន្តិភាព ក៏ដូចជា​ដោះ​ស្រាយ​បញ្ហាប្រយុទ្ធប្រឆាំងភេរវកម្ម និងទប់ស្កាត់ជនអន្តោប្រវេសន៍មិនស្រប់ច្បាប់។ ដំណើរទស្សនកិច្ច​លើក​នេះ ​គ្មានការចូលរួមរបស់ក្រុមធុរកិច្ចឡើយ។
 
តាម​ផែនការ អធិការបតីអាល្លឺម៉ង់ លោកស្រី Angela នឹងមាន​ជំនួប​ដាច់​ដោយ​ឡែក​ជាមួយ​ថ្នាក់ដឹក​នាំនៃ​ប្រទេស​ទាំង​បី៖ Burkina Faso    Mali  និង Niger ព្រមទាំងចូលរួមកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំនៃប្រទេសចំនួន ៥ នៃតំបន់ ​Sahel នៅ Ougadougou, Burkina​ Faso៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top