ព័ត៌មាន

នាយករដ្ឋមន្ត្រីអញ្ជើញទទួលជួបលោក Nicholas Berggruen ស្ថាបនិកនិងជាប្រធានក្រុមហ៊ុនវិនិយោគ Berggruen Holdings និងវិទ្យាស្ថាន Berggruen

នាយប់ថ្ងៃទី៧ ខែមករា នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជិញ បានអញ្ជើញទទួលជួបលោក Nicholas Berggruen ស្ថាបនិកនិងជាប្រធានក្រុមហ៊ុនវិនិយោគ Berggruen Holdings និងវិទ្យាស្ថាន Berggruen រួមជាមួយសាស្ត្រាចារ្យ Nguyen Thi Lien Hang នាយិការវិទ្យាស្ថានសិក្សាអាស៊ីបូព៌ា Weatherhead សាកលវិទ្យាល័យ Columbia (សហរដ្ឋអាមេរិក)។

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានចាត់ទុកថា វៀតណាមកំពុងកសាងប្រទេសដោយឈរលើសសរស្តម្ភសំខាន់ៗចំនួនបីគឺ លទ្ធិប្រជាធិបតេយ្យសង្គមនិយម រដ្ឋនីតិរដ្ឋសង្គមនិយម និងសេដ្ឋកិច្ចទីផ្សារទិសដៅសង្គមនិយម។ វៀតណាមកំពុងផ្តោតលើការអនុវត្តភារកិច្ចសំខាន់ចំនួន ៦ ជំរុញការទម្លុះទម្លាយយុទ្ធសាស្ត្រចំនួន៣អំពីរបៀបរបប  ហេដ្ឋារចនាសម្ព័ន្ធនិងការបណ្តុះបណ្តាលធនធានមនុស្ស; កសាងសេដ្ឋកិច្ចឯករាជ្យ ពឹងផ្អែកលើខ្លួនឯង និងចូលរួមសមាហរណកម្មយ៉ាងស៊ីជម្រៅ។

នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជិញ បានអញ្ជើញទទួលជួបលោក Nicholas Berggruen ស្ថាបនិកនិងជាប្រធានក្រុមហ៊ុនវិនិយោគ Berggruen Holdings ។ រូបថត៖  VNA

លោកនាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍ផងដែរថា បន្ទាប់ពីបានលើកកម្ពស់នូវទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ ទំនាក់ទំនងវៀតណាម - អាមេរិកបន្តអភិវឌ្ឍន៍យ៉ាងស៊ីជម្រៅ ជាក់ស្តែង បង្កើតមូលដ្ឋានគ្រឹះរឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងទៀតរវាងភាគីទាំងពីរ។

ចំណែកខ្លួនវិញ លោក Nicolas Berggruen បានកោតសរសើរចំពោះការផ្លាស់ប្តូររបស់វៀតណាមក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។ លោកបានឲ្យដឹងថា សម្ព័ន្ធក្រុមហ៊ុន Berggruen Holdings   ត្រៀមខ្លួនជាស្រេចដើម្បីធ្វើកិច្ចសហប្រតិបត្តិការ វិនិយោគ និងគាំទ្រវៀតណាមក្នុងការបណ្តុះបណ្តាលធនធានមនុស្ស៕


top