ព័ត៌មាន

នាយករដ្ឋមន្ត្រីអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាល ជាមួយគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុងហូជីមិញ

នាព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ នៅទីក្រុងហូជីមិញ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញជាអធិបតីសម័យប្រជុំការងាររបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាលជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិ ការបក្សទីក្រុងហូជីមិញ។
  នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញថ្លែងមតិក្នុងជំនួបធ្វើការ (រូបថត៖ VOV)  
  ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ VOV)  

នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា ទីក្រុងហូជីមិញគឺជាក្បាលម៉ាស៊ីននៃសេដ្ឋកិច្ច ជាមជ្ឈមណ្ឌលវប្បធម៌ និងសង្គមនៃតំបន់ភាគខាងត្បូង និងទូទាំងប្រទេស។ យ៉ាងណាមិញ រដ្ឋាភិបាលតែងតែជួបធ្វើការជាមួយទីក្រុងជាប្រចាំដើម្បីពិភាក្សារកដំណោះស្រាយជំរុញឲ្យទីក្រុងហូជីមិញអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាព។ កិច្ចប្រជុំនេះមានគោលបំណងវាយតម្លៃស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងត្រីមាសទីមួយឆ្នាំ ២០២៣ ដោះស្រាយអនុសាសន៍ និងពិភាក្សាអំពីដំណោះស្រាយដើម្បីជំរុញទីក្រុងឲ្យមានការអភិវឌ្ឍន៍ យ៉ាងឆាប់រហ័ស ប្រកបដោយចីរភាព ស៊ីវិល័យ និងទំនើប សក្តិសមជាក្បាលម៉ាស៊ីននៃសេដ្ឋកិច្ច មជ្ឈមណ្ឌលវប្បធម៌ និងសង្គមនៃប្រទេសទាំងមូល ឆ្ពោះទៅគោលបំណង ក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ហិរញ្ញវត្ថុ សេវាកម្ម វប្បធម៌ ការអប់រំ-បណ្តុះបណ្តាល វិទ្យាសាស្ត្រ-បច្ចេកវិទ្យា និងនវានុវត្តន៍នៃតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ី ជាមួយនឹងការប្រកួតប្រជែងតាមលក្ខណៈសកល។

នៅក្នុងជំនួបនេះ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Phan Van Mai ក៏បានស្នើទៅរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួង វិស័យ លើបញ្ហាជាច្រើន រួមទាំងគម្រោងដឹកជញ្ជូនអន្តរតំបន់ផងដែរ៕

top