ព័ត៌មាន

នាយករដ្ឋមន្ត្រីហុងគ្រីអំពាវនាវឲ្យប្រជាពលរដ្ឋប្រឆាំងជំទាស់ផែនការទទួលជនចំណាកស្រុករបស់ EU


ជនចំណាកស្រុកនៅហុងគ្រី (រូបថត៖CNBC.com)

នាថ្ងៃទី២ ខែតុលា ឆ្នាំ២០១៦ អ្នកបោះឆ្នោតហុងគ្រីចំនួន៨លាននាក់ទៅបោះឆ្នោតអំពីការ ដែលហុងគ្រីគប្បីចូលរួមក្នុងផែនការបែងចែកជនភៀសខ្លួនរបស់សហភាពអឺរ៉ុប (EU) ដែរឬទេ។ មួយថ្ងៃមុននឹងព្រឹត្តិការណ៍នេះ នាយករដ្ឋមន្រ្តីប្រទេសនេះលោក Viktor Orban បានអំពាវនាវឲ្យអ្នកបោះឆ្នោតជ្រើសរើស “ទេ” សំដៅការពារតំ​លៃ​នានានៃសហភាពនេះ។ក្នុងអត្ថបទសរសេរដែលត្រូវបានចុះផ្សាយលើកាសែត “Magyar Idok” នាថ្ងៃទី១ តុលា នាយករដ្ឋមន្រ្តីលោក Orban បានចោទប្រកាន់ភាគីប្រឆាំងពីអំពើដើរផ្ទុយទៅនឹងផលប្រយោជន៍ជាតិ ដោយគាំទ្រមជ្ឈដ្ឋានថ្នាក់ដឹកនាំ EU ហើយបង្កើតមូលដ្ឋានដែលអនុញ្ញាតឲ្យជនចំណាកស្រុកជាច្រើនកុះករមករស់​នៅ​ប្រទេសនេះដោយខុសច្បាប់។ អត្ថបទ ពោលខាងលើក៏បានសំដែងការមិនពេញចិត្តអំពីគោលនយោបាយចាប់បង្ខំទទួលជនភៀសខ្លួនរបស់ EU ផងដែរ។តាមលោក Orban ថា ស្ថានភាពដែលជនចំណាកស្រុកមិនត្រូវបានកុងត្រូល គឺជាការគំរាមកំហែងទៅលើសន្តិសុខនិង សន្តិភាពនៅទ្វីបអឺរ៉ុប ហើយបង្កឡើងបន្ទុកចំពោះបណ្ដាប្រទេសដែលត្រូវទទួល ជនភៀសខ្លួន៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


top