ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាម៖ចាំបាច់ត្រូវធានាសន្តិសុខសណ្ដាប់ធ្នាប់បម្រើការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម


នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc សំណេះសំណាលជាមួយតំណាងនគរបាល
នៅខាងក្រៅសន្និសីទ

ថ្លែងមតិនៅសន្និសីទបូកសរុបការងារក្នុងឆមាសទី១ឆ្នាំ២០១៦ របស់​ក្រសួងនគរបាលវៀតណាម នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ នាយករដ្ឋមន្រ្តីវៀតណាមលោក​ Nguyen Xuan Phuc បាន​សង្កត់ធ្ងន់ថា ក្នុង​ឆមាសទី២ កង​កម្លាំង​នគរបាល ប្រ​ជាជន​ចាំបាច់​ត្រូវអនុវត្តន៍ឲ្យបានល្អ នូវភារកិច្ចសំខាន់ៗមួយ​ចំនួន ក្នុង​នោះ​ផ្ដោត​ការ​យក​ចិត្តទុកដាក់ លើភារកិច្ចការពារសន្តិសុខជាតិ សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គម និង​សកម្មភាព​របស់កង​កម្លាំង​នគរបា​ល​ប្រជាជន។ ចំពោះសកម្មភាពកសាងកងកម្លាំង នាយករដ្ឋមន្រ្តីបានស្នើ​ឲ្យក្រសួង​នគរបាល​បន្តអនុវត្ត​ន៍​យ៉ាង​ទៀង​ទាត់ នូវសេចក្ដីសំរេចចិត្តមជ្ឈឹមបក្សទី៤ ផ្សា​ភ្ជាប់ទៅនឹងការ​ងារ​កសាង​រូបភាព​យុទ្ធ​ជន​នគរ​បាល​បដិវត្តន៍ មាន​ការទទួលខុសត្រូវ ស្និទ្ធិស្នាល​ជាមួយ​ប្រជាជន៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

 


top