ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញចូលរួមសម័យសន្ទនាគោលនយោបាយនៅវេទិកាសេដ្ឋកិច្ចពិភពលោក

នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុង Tianjin ប្រទេសចិន នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានអញ្ជើញចូលរួមសម័យសន្ទនាគោលនយោបាយក្រោម ប្រធានបទ “យុគសម័យថ្មីរបស់វៀតណាម៖ ពីចក្ខុវិស័យទៅសកម្មភាព” ក្នុងក្របខ័ណ្ឌ នៃវេទិកាសេដ្ឋកិច្ចពិភពលោក ហើយបានឆ្លើយតបនឹងសំណួរជាច្រើនទាក់ទងនឹង មាគ៌ាអភិវឌ្ឍន៍របស់វៀតណាមក្នុងយុគសម័យថ្មី។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញចូលរួមសម័យសន្ទនាគោលនយោបាយ “យុគសម័យថ្មីរបស់វៀតណាម៖ ពីចក្ខុវិស័យដល់សកម្មភាព”។ រូបថត៖ VOV

សម័យសន្ទនានេះមានការចូលរួមពីលោក Børge Brende ប្រធាន និងជានាយកប្រតិបត្តិ WEF រួមជាមួយនឹងគណៈ ប្រតិភូជាង ១០០ នាក់ តំណាងឱ្យរដ្ឋាភិបាល អង្គការ និងសហគ្រាសនានា។

ឆ្លើយតបនឹងសំណួរអំពីផលប៉ះពាល់នៃស្ថានភាពភូមិសាស្ត្រនយោបាយដ៏ស្មុគស្មាញមកលើការអភិវឌ្ឍរបស់វៀតណាម លោកនាយករដ្ឋមន្ត្រីហ្វាម មិញជីញ បាន អះអាងថា៖

“វៀតណាមមានតុល្យភាពដោយឈរលើគោលការណ៍នៃកិច្ចការបរទេស ឯករាជ្យ ខ្លួនទីពឹងខ្លួន ប៉ុន្តែធ្វើពិធិធកម្ម ពហុភាគីភាវូបនីយកម្ម ជាមិត្តល្អ ជាដៃគូដែល អាចទុកចិត្តបានជាមួយប្រទេសទាំងអស់នៅលើពិភពលោក និងជាសមាជិកប្រកប ដោយការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។ វៀតណាមប្រកាន់នូវមាគ៌ាការពារជាតិ ៤ មិន៖ មិនចងសម្ព័ន្ធភាពយោធា; មិនធ្វើតាមប្រទេសមួយ ប្រឆាំងប្រទេសមួយ ផ្សេងទៀត; មិនអនុញ្ញាតឱ្យប្រទេសផ្សេងទៀតប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីប្រឆាំង នឹងប្រទេសទីបី; មិនប្រកាស និងប្រើប្រាស់កម្លាំងយោធាក្នុងទំនាក់ទំនងអន្តរជាតិ"។

លោកនាយករដ្ឋមន្ត្រីក៏បានលើកឡើងដែរថា វៀតណាមផ្តោតលើការធ្វើពិពិ ធកម្មទីផ្សារ ផលិតផល ខ្សែសង្វាក់ផ្គត់ផ្គង់ និងផលិតកម្ម។ វៀតណាមជាដៃគូពាណិជ្ជ កម្មដ៏ល្អរបស់ប្រទេសចិន សហរដ្ឋអាមេរិក សហភាពអឺរ៉ុប កូរ៉េខាងត្បូង ជប៉ុន និង បណ្តាប្រទេសអាស៊ាន។

អំពីគោលនយោបាយអាទិភាពរបស់វៀតណាមសំដៅធានាសេដ្ឋកិច្ចខ្លួនទីពឹង ខ្លួន ខណៈពេលដែលបន្តធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅទៅក្នុងសេដ្ឋកិច្ចសកល នោះ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖ “យើងប្ដេជ្ញាកសាងសេដ្ឋកិច្ចឯករាជ្យ ខ្លួនទីពឹងខ្លួនដោយផ្អែកលើមនុស្ស វៀតណាម។ ទីពីរ យើងផ្អែកលើធម្មជាតិរបស់វៀតណាម។ ទីបី យើងផ្អែកលើប្រពៃណី ប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏រុងរឿងជាង ៤០០០ ឆ្នាំ ដើម្បីកសាងសេដ្ឋកិច្ចឯករាជ្យ ខ្លួនទីពឹងខ្លួន ហើយកំណត់ទស្សនៈថា ធនធានខាងក្នុងគឺជាមូលដ្ឋានគ្រឹះ ជាយុទ្ធ សាស្ត្រយូរអង្វែង និងជាកត្តាគន្លឹះ ប៉ុន្តែធនធានខាងក្រៅក៏មានសារៈសំខាន់ខ្លាំងដែរ ជាមួយនឹងរបកគំហើញគឺ៖ មូលធន ស្ថាប័នសេដ្ឋកិច្ចទីផ្សារ បច្ចេកវិទ្យា អភិបាលកិច្ច និងធនធានមនុស្ស”៕


top