
នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញចូលរួមសន្និសីទពេញអង្គសន្និសីទជាន់ខ្ពស់អាស៊ានលើកទី៣១
នាព្រឹកថ្ងៃទី៣១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុង Manila ប្រទេសហ្វីលីពីន នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គ។
នៅទីនេះអង្គប្រជុំបានប្រមូលផ្តុំវាយតំលៃអំពីការអនុវត្តទស្សនះវិស័យ សហគមន៍អាស៊ាន ២០២៥ ពិភាក្សា អំពីវិធានការបង្កើនប្រសិទ្ធភាពសកម្មភាពរបស់អាស៊ាន និងពិភាក្សាអំពីបញ្ហាមួយចំនួននៅក្នុងតំបន់និងអន្តរជាតិ។
ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអះអាងនូវអត្ថន័យនៃឆ្នាំរំលឹកខួបអនុស្សាវរីយ៍លើកទិ ៥០ ទិវាបង្កើតអាស៊ាននិងសង្កត់ធ្ងន់ទៅលើសរសរទ្រូងសហប្រតិបត្តិការចំនួន ៣ ដែលអាស៊ានត្រូវប្រមូលផ្តុំនាពេលខាងមុខនេះ។ នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ក៏បានស្នើអោយអាស៊ានត្រូវពង្រីកថែមទៀតតួនាទីជាមជ្ឈមណ្ឌលនិងតួនាទីរបស់ខ្លួននៅលើឆាកអន្តរជាតិ ខំប្រឹងប្រែងដើម្បីគោលដៅសន្តិភាព សន្តិសុខ និងសម្បូររុងរឿងនៅក្នុងតំបន់។
ស្ដីអំពីបញ្ហានៅសមុទ្រខាងកើតនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើថា៖ ឯកសារនៃសន្និសីទជាន់ខ្ពស់លើកនេះ ត្រូវបង្ហាញច្បាស់ គ្រប់គ្រាន់រាល់គោលការណ៍ គោលជំហរ ដូចនៅក្នុងសេចក្ដីថ្លែងការណ៍រួមនៃសន្និសីទ AMM 50 (រួមមាន៖ការធានាសន្តិសុខ សុវត្ថិភាពសេរីភាពនាវាចរណ៍អាកាសចរណ៍នៅសមុទ្រខាងកើត ដោះស្រាយជំលោះដោយសន្តិវិធី និងគោរពច្បាប់អន្តរជាតិជាពិសេសគឺអនុសញ្ញានៃអង្គការសហប្រជាជាតិ១៩៨២)៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម