ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញចូលរួមសន្និសីទប្រចាំឆ្នាំវេទិកាសេដ្ឋកិច្ចពិភពលោក


នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញចូលរួមសន្និសីទប្រចាំឆ្នាំវេទិកាសេដ្ឋកិច្ចពិភពលោក

ទទួលសេចក្ដីអញ្ជើញរបស់ប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក Klaus Schwab នា​ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ នាយក​​រដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បាន​ដឹក​នាំ​គណៈប្រតិភូ​ជាន់​ខ្ពស់​វៀត​ណាម​ អញ្ជើញ​ចូលរួម​​សន្និសីទ​ប្រចាំ​ឆ្នាំ វេទិកា​សេដ្ឋ​កិច្ច​ពិភពលោក​ នៅទី​ក្រុង​ Davos ប្រទេស​ស្វីស ចាប់ពី​ថ្ងៃទី​១៧ ដល់ថ្ងៃទី២១ ខែ​មករា ឆ្នាំ២០១៧។ ដោយ​ប្រធាន​បទ​៖ ថ្នាក់​ដឹកនាំ​ម្ចាស់​ការ​ និង​មាន​ការទទួល​ខុសត្រូវ វេទិកា​នេះគ្រោង​នឹង​មាន​កិច្ច​ប្រជុំពិភាក្សា​ចំនួន​៣០០ ស្ដីអំ​ពី​បញ្ហាលើក​កំពស់​ សមត្ថភាព​អភិបាល​កិច្ច​សកល ទប់​ទល់​នឹង​បញ្ហា​អស្ថិរភាព​និង​វិបត្តិ កែ​ទម្រង់​សេដ្ឋកិច្ច និង​សង្គមកិច្ច។

​​អញ្ជើញចូលរួម​សន្និសីទលើកនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc នឹង​បន្តផ្សព្វផ្សាយសារ​លិខិត ស្ដីអំពី​​យថាទស្សន៍​សេដ្ឋកិច្ច​វៀត​ណាម ការប្តេជ្ញា​ចិត្ត​របស់​វៀតណាម អំពីការ​ផ្លាស់​ប្តូរ​ថ្មីប្រទេស​ទាំង​មូល ម្ចាស់​ការ​​និង​សកម្មធ្វើ​សមាហរណ​កម្ម​អន្តរជាតិ​។ ​សន្និសីទ​នេះក៏ជា​ឱកាស​ដើម្បី​វៀត​ណាម​ផ្សព្វ​ផ្សាយ​អំពី​តួនាទី ថានៈ​​របស់វៀត​ណាម ក្នុងថានះជាប្រទេសម្ចាស់​ផ្ទះ APEC ២០១៧ សំដៅទាក់ទាញ​ការយក​​ចិត្ត​ទុកដាក់ និង​ការគាំទ្រ​របស់​សហគមន៍​អន្តរជាតិ ចំពោះ​សកម្មភាព​​ឆ្នាំ APEC ​​២០១៧៕

 

តាម ​VOV5 - វិទ្យុសំឡេង​វៀត​ណាម​
 


top