ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមស្នើឱ្យ IMF រួមដំណើរជា​មួយវៀតណាម​ក្នុងការ​អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យ IMF ផ្តល់ប្រឹក្សា អនុសាសន៍អំពីគោលនយោបាយ ជំនួយបច្ចេកទេស និងការបណ្តុះបណ្តាលធនធានមនុស្សជួយរដ្ឋាភិបាលវៀតណាមកំណត់។
  នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយអគ្គនាយករង IMF លោក Antoinette Monsio Sayeh  
 

បន្តកម្មវិធីទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក នាថ្ងៃទី ១៦ ឧសភា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយអគ្គនាយិការងនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Antoinette Monsio Sayeh ។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យ IMF ផ្តល់ប្រឹក្សា អនុសាសន៍អំពីគោលនយោបាយ ជំនួយបច្ចេកទេស និងការបណ្តុះបណ្តាលធនធានមនុស្សជួយរដ្ឋាភិបាលវៀតណាមកំណត់ និងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេល ៥ ឆ្នាំ (២០២១-២០២៥) និងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេល ១០ ឆ្នាំ (២០២១-២០៣០); រួមដំណើរជាមួយ វៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ជាពិសេស លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យ IMF ជួយឧបត្ថម្ភវៀតណាមក្នុងការធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច; អភិវឌ្ឍន៍ទីផ្សារទុនប្រកបដោយតម្លាភាព និងនិរន្តរភាព; គ្រប់គ្រងអតិផរណា; អភិវឌ្ឍភស្តុភារកម្ម កាត់បន្ថយថ្លៃសេវាដឹកជញ្ជូន; ផ្លាស់ប្ដូរថ្មីបច្ចេកវិទ្យា ផ្លាស់ប្តូរឌីជីថល; ធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់; ប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុជាដើម។

ជាការឆ្លើយតប អគ្គនាយិការងនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Antoinette Monsio Sayeh បានអះអាងថាវៀតណាមជាដៃគូដ៏ល្អមួយរបស់ IMF; IMF ត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភវៀតណាមតាមសំណើររបស់លោកនាយករដ្ឋមន្ត្រី ក្នុងនោះបន្តជួយឧបត្ថម្ភវៀតណាមក្នុងការផ្ដល់ប្រឹក្សាកសាងគោលនយោបាយ ព្រមទាំងមានបំណងចង់ទៅទស្សនា និងធ្វើការផ្ទាល់ជាមួយស្ថាប័នមានសមត្ថកិច្ចរបស់វៀតណាម ដើម្បីបង្កើតកម្មវិធីជាក់លាក់ផងដែរ៕


top