ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង ចេញដំណើរទៅចូលរួមកិច្ចប្រជុំកំពូលរំលឹកខួប ៣៥ ឆ្នាំនៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី

នេះគឺជាដំណើរទស្សនកិច្ចការងារដ៏មានអត្ថន័យពិសេស ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកនាយករដ្ឋមន្ត្រី ក្នុងឋានៈថ្មី ទៅកាន់សហព័ន្ធរុស្ស៊ី ជាដៃគូដែលមានទំនាក់ទំនងមិត្តភាពជាប្រពៃណី ជិតស្និទ្ធ និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់វៀតណាម។
នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង ចេញដំណើរទៅចូលរួមកិច្ចប្រជុំកំពូលរំលឹកខួប ៣៥ ឆ្នាំនៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី។ រូបថត៖ Lại Hoa/VOV

នាព្រឹកថ្ងៃទី១៦ ខែមិថុនា លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីរដ្ឋធានីហាណូយ ទៅចូលរួមកិច្ចប្រជុំកំពូលរំលឹកខួប ៣៥ ឆ្នាំនៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី និងអនុវត្តន៍សកម្មភាពទ្វេភាគីនៅទីក្រុងកាហ្សាន ប្រទេសរុស្ស៊ី ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ ខែមិថុនា តាមការអញ្ជើញរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ នេះគឺជាដំណើរទស្សនកិច្ចការងារដ៏មានអត្ថន័យពិសេស ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកនាយករដ្ឋមន្ត្រី ក្នុងឋានៈថ្មី ទៅកាន់សហព័ន្ធរុស្ស៊ី ជាដៃគូដែលមានទំនាក់ទំនងមិត្តភាពជាប្រពៃណី ជិតស្និទ្ធ និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់វៀតណាម។

ការចូលរួមរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ីលើកនេះ បន្តបង្ហាញពីគោលមាគ៌ាកិច្ចការបរទេសដ៏ខ្ជាប់ខ្ជួនរបស់វៀតណាមនោះគឺ ឯករាជ្យ ម្ចាស់ការ ខ្លួនទីពឹងខ្លួន សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍; ពហុភាគីនីយកម្ម និងពិពិធកម្មទំនាក់ទំនងកិច្ចការបរទេស ស្របតាមស្មារតីនៃមហាសន្និបាតបក្សលើកទី ១៤។ នេះក៏ជាសារដ៏ច្បាស់លាស់អំពីការគោរពរបស់វៀតណាមចំពោះភាពជាដៃគូយុទ្ធសាស្ត្ររវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងរុស្ស៊ី ដែលរួមចំណែកដល់តួនាទីជា "ស្ពានតភ្ជាប់" របស់វៀតណាម បង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងអាស៊ាន-រុស្ស៊ី ក៏ដូចជាសម្រាប់មិត្តភាពប្រពៃណី ការជឿទុកចិត្តយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងវៀតណាម និងសហព័ន្ធរុស្ស៊ីក្នុងរយៈពេលច្រើនទសវត្សរ៍កន្លងមកផងដែរ៕


top