កាលពីរសៀលថ្ងៃទី២១ ខែតុលា នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul។
នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul។ (រូបថត៖ VOV)
ក្នុងជំនួបសន្ទនាតាមទូរស័ព្ទ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអះអាង ថា វៀតណាមនឹងបន្តបង្កើតភាពងាយស្រួលសម្រាប់សហគ្រាសថៃដើម្បីធ្វើអាជីវកម្ម ប្រកបដោយប្រសិទ្ធភាព និងយូរអង្វែងនៅវៀតណាម; មានបំណងចង់ឲ្យភាគីទាំងពីរនឹងសហការគ្នាជំរុញការតភ្ជាប់គមនាគមន៍ក្នុងតំបន់។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើឲ្យវៀតណាម និងថៃបន្តកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ ពង្រឹង សាមគ្គីភាព និងតួនាទីមជ្ឈភាពរបស់អាស៊ាន និងអភិវឌ្ឍន៍អនុតំបន់មេគង្គប្រកប ដោយចីរភាព។
នាយករដ្ឋមន្ត្រីថៃបានឯកភាពជាមួយនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អំពីភាព ចាំបាច់ក្នុងការសម្របសម្រួលយ៉ាងជិតស្និទ្ធ ហើយខិតខំនាំទំហំពាណិជ្ជកម្មទ្វេភាគី ឡើងដល់ ២៥ ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ; ពង្រឹងការចងសម្ព័ន្ធរវាងសេដ្ឋកិច្ច ទាំងពីរ។ នាយករដ្ឋមន្ត្រីថៃសង្ឃឹមថា សហគ្រាសវៀតណាមកាន់តែច្រើននឹងបណ្តាក់ ទុននៅថៃ ជាពិសេសក្នុងវិស័យឧស្សាហកម្ម កសិកម្ម និងបច្ចេកវិទ្យា ព្រមទាំងអះអាង ថា រដ្ឋាភិបាលថៃនឹងបង្កើតលក្ខខណ្ឌល្អបំផុតសម្រាប់សហគ្រាសវៀតណាម ឆ្ពោះទៅរកតុល្យភាពក្នុងតម្លៃវិនិយោគរវាងប្រទេសទាំងពីរ។
ថ្នាក់ដឹកនាំទាំងពីរ បានវាយតម្លៃថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ពីរកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា និងប្រកបដោយប្រសិទ្ធភាពលើគ្រប់វិស័យ ក្នុងនោះ ប្រទេសថៃបន្តជាដៃគូពាណិជ្ជកម្មធំជាងគេ និងជាវិនិយោគិនបរទេសធំទីពីររបស់ វៀតណាមក្នុងអាស៊ាន៕