ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh៖ វៀតណាមប្រកាន់ខ្ជាប់គោលដៅគ្រប់គ្រងអតិផរណារក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច

លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យ IMF ផ្តល់អាទិភាពដល់ការជួយឧបត្ថម្ភវៀតណាម បង្កើនសកម្មភាពផ្ដល់ប្រឹក្សាគោលនយោបាយជូនរដ្ឋាភិបាល និងស្ថាប័នមានសមត្ថកិច្ចស្ដីពីការគ្រប់គ្រងសេដ្ឋកិច្ច និងអភិវឌ្ឍន៍សេដ្ឋកិច្ច ឌីជីថល និងពាណិជ្ជកម្មអេឡិចត្រូនិកជាដើម។
 នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញទទួលជួបជាមួយលោកស្រី Era Dabla-Norris ប្រធានគណៈប្រតិភូឃ្លាំមើលរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) (រូបថត៖ VNA)

នារសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញទទួលជួបជាមួយលោកស្រី Era Dabla-Norris ប្រធានគណៈប្រតិភូឃ្លាំមើលរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ទទួលបន្ទុកម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រូបិយប័ណ្ណនៃបណ្ដាប្រទេសជាសមាជិក ដែលកំពុងបំពេញដំណើរទស្សនកិច្ចការងារនៅវៀតណាម។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានឲ្យដឹងថា៖ វៀតណាមប្រកាន់ខ្ជាប់គោលដៅគ្រប់គ្រងអតិផរណា រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ជំរុញកំណើន និងធានារាល់តុល្យភាពសំខាន់ៗនៃខឿនសេដ្ឋកិច្ច អនុវត្តនម៍គោលនយោបាយរូបិយវត្ថុដោយប្រយ័ត្នប្រយែង និងច្បាស់លាស់ ធានាលក្ខណៈម្ចាស់ការ បត់បែន និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងរៀបចំរចនាសម្ព័ន្ធឡើងវិញ និងធ្វើពិពិធកម្មទីផ្សារ ផលិតផល ខ្សែសង្វាក់ផ្គត់ផ្គង់ ពង្រីកទីផ្សារនាំចេញថ្មី។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យ IMF ផ្តល់អាទិភាពដល់ការជួយឧបត្ថម្ភវៀតណាម បង្កើនសកម្មភាពផ្ដល់ប្រឹក្សាគោលនយោបាយជូនរដ្ឋាភិបាល និងស្ថាប័នមានសមត្ថកិច្ចស្ដីពីការគ្រប់គ្រងសេដ្ឋកិច្ច និងអភិវឌ្ឍន៍សេដ្ឋកិច្ច ឌីជីថល និងពាណិជ្ជកម្មអេឡិចត្រូនិកជាដើម។

ជាការឆ្លើយតប លោកស្រី Era Dabla-Norris បានវាយតម្លៃខ្ពស់ចំពោះគោលនយោបាយរូបិយវត្ថុ និងសារពើពន្ធរបស់វៀតណាមក្នុងនោះមានគោលនយោបាយជួយឧបត្ថម្ភអំពីពន្ធ និងតម្លៃ ដើម្បីកាត់បន្ថយតាលំបាករបស់ក្រុមគ្រួសារ និងសហគ្រាសនានា។ លោកស្រីបានផ្ដល់អនុសាសន៍ដល់វៀតណាមថាចាំបាច់ត្រូវសម្របសម្រួលរាល់គោលនយោបាយម៉ាក្រូយ៉ាងប្រុងប្រយ័ត្ន ព្រមៗគ្នា ឯកភាព ហើយធ្វើការងារផ្សព្វផ្សាយគោលនយោបាយឲ្យបានល្អ ដើម្បីគ្រប់គ្រងហានិភ័យ និង អនុវត្តន៍ល្អនូវកម្មវិធីស្តារ និងអភិវឌ្ឍន៍ឡើងវិញផងដែរ៕


top