ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh៖ ផ្នែកការទូតផ្តោតសំខាន់លើការលើកកំពស់តួនាទីឈានមុខនៃកិច្ចការបរទេស

លោកនាយករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ថា ក្រុមភារកិច្ចស្នូល និងប្រចាំរបស់ផ្នែកការទូតគឺរក្សាយ៉ាងរឹងមាំនូវបរិយាកាស ស្ថិរភាព ឯករាជ្យ អធិបតេយ្យភាព ស្ថិរភាពនយោបាយ សង្គម។ បន្តនាំទំនាក់ទំនងជាមួយដៃគូឱ្យកាន់តែស៊ីជម្រៅ ស្ថិរភាព និងប្រកបដោយនិរន្តរភាព។
  នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh  

នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ នៅទីក្រុងហាណូយ អញ្ជើញថ្លែងមតិក្នុងសន្និសីទបូកសរុបផ្នែកការទូតឆ្នាំ ២០២២ អនុវត្តន៍ទិសដៅ ភារកិច្ចឆ្នាំ ២០២៣ លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បានសង្កត់ធ្ងន់ថា៖ ផ្នែកការទូតចាំបាច់ត្រូវផ្តោតសំខាន់លើការលើកកំពស់តួនាទីឈានមុខនៃកិច្ចការបរទេស ម្ចាស់ការឈានមុខគេបើកផ្លូវសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ព្រមទាំងច្បាមជាប់ស្ថានការណ៍ ជំរុញខ្លាំងការងារសិក្សាស្រាវជ្រាវ ព្យាករណ៍ និងធ្វើជាសេនាធិការយុទ្ធសាស្ត្រជូនបក្ស និងរដ្ឋអំពីការងារកិច្ចការបរទេស និងសមាហរណកម្មអន្តរជាតិ ថែរក្សាបរិយាកាសសន្តិភាព និងកៀរគរប្រភពធនធានខាងក្រៅជាអតិបរមា ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ។

លោកនាយករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ថា ក្រុមភារកិច្ចស្នូល និងប្រចាំរបស់ផ្នែកការទូតគឺរក្សាយ៉ាងរឹងមាំនូវបរិយាកាស ស្ថិរភាព ឯករាជ្យ អធិបតេយ្យភាព ស្ថិរភាពនយោបាយ សង្គម។ បន្តនាំទំនាក់ទំនងជាមួយដៃគូឱ្យកាន់តែស៊ីជម្រៅ ស្ថិរភាព និងប្រកបដោយនិរន្តរភាព។ ផ្តោតលើការលើកកម្ពស់លក្ខណៈ"យុទ្ធសាស្ត្រ" ក្នុងទំនាក់ទំនងជាមួយប្រទេសជិតខាង ប្រទេសមហាអំណាច ដៃគូយុទ្ធសាស្ត្រ និងដៃគូគ្រប់ជ្រុងជ្រោយ។ ទន្ទឹមនឹងនោះ រក្សាភាពសុខដុមរមនា និងតុល្យភាព ដោះស្រាយទំនាក់ទំនងកិច្ចការបរទេស ប្រកបដោយភាពឈ្លាសវៃ ដើម្បីកុំឱ្យប៉ះពាល់ដល់ការស្ដារ និងអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ប្រទេសជាតិ។ ផ្នែកការទូតក៏ចាំបាច់ត្រូវជំរុញ ស្វែងរកឱកាសថ្មី ទីផ្សារថ្មី និងវិស័យថ្មី ទាញយកឱកាសអំណោយផលនៃបរិយាកាសអន្តរជាតិ និងប្រភពកម្លាំងពីខាងក្រៅជាអតិបរមា សម្រាប់អភិវឌ្ឍន៍។ ពង្រីកយ៉ាងខ្លាំងក្លា នូវតួនាទីម្ចាស់ការនៃការទូតសេដ្ឋកិច្ច ក្នុងការពង្រីកទីផ្សារនាំចេញ និងធ្វើពិពិធកម្មទីផ្សារនាំចូលជាជំហានជំហាន។ លើសពីនេះទៅទៀត ខិតខំប្រឹងប្រែងលើកកម្ពស់តួនាទីរបស់សេដ្ឋកិច្ចក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ និងខ្សែសង្វាក់តម្លៃសកលលោកផងដែរ៕


top