ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh៖ ចាប់យកបច្ចេកវិទ្យាថ្មី លើកដំណោះស្រាយសមស្របនឹងលក្ខខ័ណ្ឌវៀតណាម

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួង ស្ថាប័ន តំបន់ និងសហគ្រាសត្រូវចាត់ទុកការផ្លាស់ប្ដូរឌីជីថលគឺជាភារកិច្ចស្នូល ហើយត្រូវបានអនុវត្តន៍ជាប្រចាំ ដោយឈរលើមូលដ្ឋានកៀរគរការចូលរួមយ៉ាងសកម្មរបស់ប្រជាជនទាំងមូល។
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញដឹកនាំសម័យប្រជុំលើកទី ៥ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្ដូរឌីជីថល (រូបថត៖ VNA)

នាព្រឹកថ្ងៃទី ២៥ កុម្ភៈ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ប្រធានគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្ដូរឌីជីថលបានអញ្ជើញដឹកនាំសម័យប្រជុំលើកទី ៥ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្ដូរឌីជីថល និងក្រុមការងារអនុវត្តន៍ គម្រោង ០៦ របស់រដ្ឋាភិបាល។ សម័យប្រជុំនេះត្រូវបានរៀបចំដោយផ្ទាល់នៅទីស្នាក់ការរដ្ឋាភិបាល និងតាមប្រព័ន្ធអនឡាញជាមួយខេត្ត ក្រុងទាំង ៦៣ ចំណុះមជ្ឈឹម។

អញ្ជើញថ្លែងនៅទីនេះ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានចាត់ទុកថា៖ ឆ្នាំ ២០២៣ គឺជាឆ្នាំ "បង្កើត និងប្រើប្រាស់ទិន្នន័យ ដើម្បីបង្កើតតម្លៃថ្មី" ជាមួយនឹងភារកិច្ចស្នូលគឺធ្វើឌីជីថល តភ្ជាប់ ចែករំលែកទិន្នន័យរវាងក្រសួង ស្ថាប័ន និងតំបន់ ការពារទិន្នន័យឯកជន ទាញយក ប្រើប្រាស់ទិន្នន័យ ដើម្បីបម្រើប្រជាជន និងសហគ្រាសឲ្យកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។ ដូច្នេះ ចាំបាច់ត្រូវមានការត្រិះរិះអភិវឌ្ឍន៍យ៉ាងទម្លុះទម្លាយអំពីបច្ចេកវិទ្យាទំនើប និងជឿនលឿន ប្រភពធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ហើយចាំបាច់ត្រូវ ចាប់យកបច្ចេកវិទ្យាថ្មី លើកដំណោះស្រាយសមស្របនឹងលក្ខខ័ណ្ឌវៀតណាម។

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួង ស្ថាប័ន តំបន់ និងសហគ្រាសត្រូវចាត់ទុកការផ្លាស់ប្ដូរឌីជីថលគឺជាភារកិច្ចស្នូល ហើយត្រូវបានអនុវត្តន៍ជាប្រចាំ ដោយឈរលើមូលដ្ឋានកៀរគរការចូលរួមយ៉ាងសកម្មរបស់ប្រជាជនទាំងមូល។ ការផ្លាស់ប្ដូរឌីជីថលត្រូវអនុវត្តន៍លើគ្រប់វិស័យ មុខរបរ យកប្រជាជន និងសហគ្រាសធ្វើជាមជ្ឈភាព ម្ចាស់កម្មវត្ថុ ជាគោលដៅ និងកម្លាំងចលករ សំដៅផ្តល់សេវាកម្មប្រកបដោយគុណភាព បម្រើប្រជាជន និងសហគ្រាសឲ្យកាន់តែប្រសើរឡើង។

លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យសម្រេចរួចរាល់ និងអនុវត្តន៍សេវាកម្មសាធារណៈសំខាន់ៗចំនួន ៥៣ បង្កើនការទាញយកព័ត៌មានលំនៅដ្ឋានពីមូលដ្ឋានទិន្នន័យជាតិស្តីពីចំនួនប្រជាជន ជំរុញ ពាណិជ្ជកម្មអេឡិចត្រូនិក ការទូទាត់សេវាកម្ម បង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការផ្លាស់ប្តូរឌីជីថល ជាពិសេសគឺកិច្ចសហប្រតិបត្តិការវិនិយោគ ការផ្ទេរប្រគល់បច្ចេកវិទ្យា ការទាក់ទាញ និងការបណ្តុះបណ្តាលប្រភពធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ផងដែរ៕


top