ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh៖ ខេត្ត Ben Tre ចាំបាច់​ត្រូវ​ពង្រីក​គុណសម្បត្តិ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រ

ខេត្ត Ben Tre គឺជាតំបន់ ដែលមានប្រៀបខ្លាំងអំពីការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ ទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ត្រ- អេកូឡូស៊ី ដូច្នេះហើយត្រូវផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍន៍សេដ្ឋកិច្ច វប្បធម៌ និងសង្គមប្រកបដោយសុខដុមរមនា និងកិច្ចការពារបរិស្ថានអេកូឡូស៊ី ភ្ជាប់ជាមួយការធានាការពារជាតិ និងសន្តិសុខ។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Ben Tre

នាព្រឹកថ្ងៃទី ១៦ កុម្ភៈ នៅខេត្ត Ben Tre នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Ben Tre ដើម្បីវាយតម្លៃលើលទ្ធផលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០២២ និងទិសដៅភារកិច្ចឆ្នាំ ២០២៣។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានគូសបញ្ជាក់ថា ខេត្ត Ben Tre គឺជាតំបន់ ដែលមានប្រៀបខ្លាំងអំពីការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ ទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ត្រ- អេកូឡូស៊ី ដូច្នេះហើយត្រូវផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍន៍សេដ្ឋកិច្ច វប្បធម៌ និងសង្គមប្រកបដោយសុខដុមរមនា និងកិច្ចការពារបរិស្ថានអេកូឡូស៊ី ភ្ជាប់ជាមួយការធានាការពារជាតិ និងសន្តិសុខ។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យខេត្ត Ben Tre ផ្ដោតសំខាន់លើការអនុវត្តល្អការងារកសាងយន្តការ និងគោលនយោបាយអភិវឌ្ឍន៍ ចាំបាច់ត្រូវពង្រីកឧត្តមភាព អភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រ កសាងផែនការជាមួយស្មារតីចាត់ទុកថានេះគឺជាភារកិច្ចស្នូល ហើយត្រូវមានចក្ខុវិស័យរយៈពេលវែង និងជាយុទ្ធសាស្ត្រ ព្រមទាំងសម្រេចរួចរាល់ការបង្កើតផែនការអភិវឌ្ឍន៍ខេត្ត។ ទន្ទឹមនឹងនេះ បន្តជំរុញខ្លាំងកំណែទម្រង់បែបបទរដ្ឋបាល កែលម្អបរិយាកាសវិនិយោគ អាជីវកម្ម លើកកម្ពស់សមត្ថភាពប្រកួតប្រជែងលើមូលដ្ឋាននៃការផ្លាស់ប្តូរឌីជីថល លើកកម្ពស់គុណភាពសេវាកម្មរដ្ឋបាលសាធារណៈអនឡាញ និងជួយសម្រួលដល់ការចាប់ផ្ដើមអាជីវកម្មថ្មី នវានុវត្តន៍ផងដែរ៕

top