ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញសួរសុខទុក្ខ លើក​ទឹកចិត្ត និងជូនពរបុណ្យតេតដល់កម្លាំងសុខាភិបាល ក្នុងឱកាសបុណ្យតេតឆ្នាំ ២០២៣

លោកនាយករដ្ឋមន្ត្រីមានគោលបំណងថា គ្រូពេទ្យជាមួយស្មារតី“គ្រូពេទ្យប្រៀបដូចជាអ្នកម្ដាយ” ថែទាំអ្នកជំងឺដោយអស់ពីកម្លាំងកាយចិត្ត ស្មោះសរ បរិសុទ្ធ។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញសួរសុខទុក្ខ លើកទឹកចិត្ត និងជូនពរបុណ្យតេតដល់កម្លាំងសុខាភិបាល ក្នុងឱកាសបុណ្យតេតឆ្នាំ ២០២៣ ̣(រូបថត៖ VGP/Nhat Bac)

នាព្រឹកថ្ងៃទី ២១ មករា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញទៅសួរសុខទុក្ខ លើកទឹកចិត្ត និងជូនពរបុណ្យតេតដល់កម្មាភិបាល គ្រូពេទ្យ កម្មាភិបាលសុខាភិបាល និងអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាព Viet Duc (ទីក្រុងហាណូយ) និងអញ្ជើញចូលរួមកម្មវិធី "បុណ្យតេតនៃក្ដីស្រឡាញ់ - បុណ្យតេតចែករំលែក"។

អញ្ជើញថ្លែងនៅក្នុងកម្មវិធី "បុណ្យតេតនៃក្ដីស្រឡាញ់ - បុណ្យតេតចែករំលែក" ឆ្នាំ ២០២៣ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានសម្តែងក្ដីរំភើបចិត្ត ដោយបានមកសួរសុខទុក្ខ និងចែករំលែកការលំបាករបស់ជួរគ្រូពេទ្យ កម្មាភិបាលសុខាភិបាល និងអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅ មន្ទីរពេទ្យមិត្តភាព Viet Duc។ លោកនាយករដ្ឋមន្ត្រីមានគោលបំណងថា គ្រូពេទ្យជាមួយស្មារតី“គ្រូពេទ្យប្រៀបដូចជាអ្នកម្ដាយ” ថែទាំអ្នកជំងឺដោយអស់ពីកម្លាំងកាយចិត្ត ស្មោះសរ បរិសុទ្ធ។ លោកនាយករដ្ឋមន្ត្រី បានសម្ដែងក្ដីរំភើបចិត្ត នៅពេលដែលឃើញថា មន្ទីរពេទ្យបានរៀបចំបុណ្យតេត និងជូនអំណោយដល់អ្នកជំងឺ ដែលកំពុងសម្រាកព្យាបាលនៅទីនេះ។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី លោកនាយករដ្ឋមន្ត្រីបានផ្ញើជូនកម្មាភិបាល គ្រូពេទ្យ កម្មាភិបាលសុខាភិបាល និងអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ Viet Duc និយាយដោយឡែក និងមន្ទីរពេទ្យទាំងអស់នៅទូទាំងប្រទេសនិយាយរួម នូវមនោសញ្ចេតនាជិតស្និទ្ធ សេចក្ដីសួរសុខទុក្ខកក់ក្ដៅ និងសេចក្ដីជូនពរឆ្នាំថ្មីដ៏ល្អប្រសើរបំផុត។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកស្រី Dao Hong Lan បានជូនអំណោយលើកទឹកចិត្តដល់គ្រួសារអ្នកជំងឺចំនួន ១០ គ្រួ មានស្ថានភាពរស់នៅលំបាកដែលកំពុងសម្រាកព្យាបាលនៅ មន្ទីរពេទ្យមិត្តភាព Viet Duc ផងដែរ៕


top