ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញទៅទស្សនាមជ្ឈមណ្ឌលផ្ទះរុក្ខជាតិអន្តរជាតិ

គ្រឹះស្ថានសិក្សាស្រាវជ្រាវ និងផលិតគ្រឿងយន្តទាក់ទងនឹងការដាំដុះបានបញ្ជូនផលិតផលសិក្សាស្រាវជ្រាវអនុវត្តន័នៅទីនេះ ដើម្បីធ្វើជាឧបករណ៍សិក្សាស្រាវជ្រាវផង និងជាឧបករណ៍សម្រាប់ផលិតចេញនូវផលិតផលពាណិជ្ជកម្មផង។
  នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ធ្វើទស្សនកិច្ចនៅWorld Horti Center - រូបថត៖ Duong Giang/VNA  

ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រហូឡង់ នាព្រឹកថ្ងៃទី១២ ខែធ្នូ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញទៅទស្សនាមជ្ឈមណ្ឌល ផ្ទះរុក្ខជាតិអន្តរជាតិនៅខេត្តភាគខាងត្បូងនៃប្រទេសហូឡង់។ នេះជាប្រព័ន្ធគំរូអំពីការតភ្ជាប់តាម រូបមន្ត "ត្រីកោណមាស" រវាងរដ្ឋាភិបាល-ស្ថាប័នសិក្សាស្រាវជ្រាវ-សហគ្រាស។ គ្រឹះស្ថានសិក្សាស្រាវជ្រាវ និងផលិតគ្រឿងយន្តទាក់ទងនឹងការដាំដុះបានបញ្ជូនផលិតផលសិក្សាស្រាវជ្រាវអនុវត្តន័នៅទីនេះ ដើម្បីធ្វើជាឧបករណ៍សិក្សាស្រាវជ្រាវផង និងជាឧបករណ៍សម្រាប់ផលិតចេញនូវផលិតផលពាណិជ្ជកម្មផង។

អញ្ជើញថ្លែងនៅទីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានចាត់ទុក ក្នុងកិច្ចសហប្រតិបត្តិការកសិកម្ម ហូឡង់អាចជួយវៀតណាមអំពីបច្ចេកវទ្យាកែច្នៃទីផ្សារ និងផលិតផលសមស្របនឹងតម្រូវការប្រើប្រាស់ក្នុងពិភពលោក។ វៀតណាមអាចជួយហូឡង់ក្នុងការអភិវឌ្ឍន៍វត្ថុធាតុដើម។ តាមនោះ ភាគីទាំងពីរសុទ្ធតែអាចពង្រីកទីផ្សាររបស់គ្នាទៅវិញទៅមក។

លោកនាយករដ្ឋមន្ត្រីមានគោលបំណងថា ហូឡង់នឹងបន្តផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងប្រមូលធនធានបន្ថែមទៀតពីវិនិយោគិន ម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍សម្រាប់វៀតណាម ជាពិសេសនៅតំបន់ដីសណ្ដទន្លេ Cuu Long។ ព្រមទាំងបន្តផ្តល់ជំនួយបច្ចេកទេសដល់ស្ថាប័នគ្រប់គ្រង ស្រាវជ្រាវ និងបណ្តុះបណ្តាលវៀតណាម ដើម្បីពង្រឹងសមត្ថភាព ក្នុងការផ្លាស់ប្តូរឌីជីថលនៃវិស័យកសិកម្មផងដែរ៕


top