ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូត កាណាដាលោកស្រី Deborah Paul មកជម្រាបលា

លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យប្រទេសទាំង ពីរបន្តជំរុញកិច្ចសហប្រតិបត្តិការ ជាពិសេសលើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ ការឆ្លើយតបទៅនឹងជំងឺរាតត្បាត និងការប្រែប្រួលអាកាសធាតុ កំណើនបៃតង ប្រកប ដោយចីរភាព ការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ជាដើម។
  នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតកាណាដាលោកស្រី Deborah Paul។ (រូបថត៖ Dương Giang/TTXVN)  

នាល្ងាចថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ក្នុងជំនួបជាមួយលោកស្រី Deborah Paul ឯកអគ្គ រដ្ឋទូតកាណាដាប្រចាំវៀតណាម ដែលអញ្ជើញមកជម្រាបលាបន្ទាប់ពីបញ្ចប់អាណត្តិ បេសកកម្មនៅវៀតណាម នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Pham Minh Chinh បានវាយតំលៃខ្ពស់ចំពោះការរួមវិភាគទានយ៉ាងសកម្មរបស់លោកស្រីឯកអគ្គ រដ្ឋទូតទៅក្នុងការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម - កាណាដា ឲ្យកាន់តែមានប្រសិទ្ធភាព និងជាក់ស្តែងលើគ្រប់វិស័យ។ ដោយឡែកក្នុង ឆ្នាំ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានជាង៦ពាន់លានដុល្លាអាមេរិក កើន ឡើង១៩%បើធៀបធៀបនឹងឆ្នាំ២០២០។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យប្រទេសទាំង ពីរបន្តជំរុញកិច្ចសហប្រតិបត្តិការ ជាពិសេសលើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ ការឆ្លើយតបទៅនឹងជំងឺរាតត្បាត និងការប្រែប្រួលអាកាសធាតុ កំណើនបៃតង ប្រកប ដោយចីរភាព ការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ជាដើម។

រីឯខ្លួនវិញ លោកស្រីឯកអគ្គរដ្ឋទូត Deborah Paul បានវាយតំលៃខ្ពស់ចំពោះ ការសន្យាប្រកបដោយអត្ថន័យ និងសំខាន់របស់វៀតណាមនៅឯកិច្ចប្រជុំ COP26 ហើយបញ្ជាក់ថា រដ្ឋាភិបាលកាណាដានឹងបន្តជួយឧបត្ថម្ភវៀតណាមលើវិស័យនានា ដូចជា ការឆ្លើយតបទៅនឹងជំងឺរាតត្បាត ការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ការនាំចេញកសិផល ការលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រផងដែរ៕


top