ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញចូលរួមពិធីបើកការដ្ឋាន សាងសង់បណ្ដុំសំណង់ឋានសួគ៍ទឹកដោះគោ Moc Chau

បណ្ដុំសំណង់ “ឋានសួគ៌ទឹកដោះគោ Moc Chau” រួមមានសំណង់ស្នូលចំនួន ២៖ កសិដ្ឋានអេកូឡូស៊ី គោយកទឹកដោះដោយបច្ចេកវិទ្យាខ្ពស់ Moc Chau និងរោងចក្រកែច្នៃ ទឹកដោះដោយបច្ចេកវិទ្យាខ្ពស់ Moc Chau។
  លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញថ្លែងក្នុងពិធី។ (រូបថត៖ VOV)  

នាព្រឹកថ្ងៃទី ២៨ ខែឧសភា នៅស្រុក Moc Chau ខេត្ត Son La នាយករដ្ឋមន្ត្រី វៀតណាមលោក Pham Minh Chinh បានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់ បណ្ដុំសំណង់ “ឋានសួគ៌ទឹកដោះគោ Moc Chau” ដោយក្រុមហ៊ុនភាគហ៊ុនពូជគោទឹកដោះ Moc Chau និង ក្រុមហ៊ុនភាគហ៊ុន ទឹកដោះគោវៀតណាម (Vinamilk) សហការវិនិយោគ។
បណ្ដុំសំណង់ “ឋានសួគ៌ទឹកដោះគោ Moc Chau” រួមមានសំណង់ស្នូលចំនួន ២៖ កសិដ្ឋានអេកូឡូស៊ី គោយកទឹកដោះដោយបច្ចេកវិទ្យាខ្ពស់ Moc Chau និងរោងចក្រកែច្នៃ ទឹកដោះដោយបច្ចេកវិទ្យាខ្ពស់ Moc Chau។ កសិដ្ឋាន អេកូឡូស៊ី គោយកទឹកដោះដោយ បច្ចេកវិទ្យាខ្ពស់ Moc Chau គឺជាគំរូនៃកសិដ្ឋានចិញ្ចឹមគោយកទឹកដោះដោយបច្ចេកវិទ្យា ខ្ពស់ គួបផ្សំនឹងសេវាទេសចរណ៍អេកូឡូស៊ី ដែលមានផ្ទៃដីគ្រោងទុក ១៥០ ហិកតា; រោងចក្រកែច្នៃទឹកដោះដោយបច្ចេកវិជ្ជាខ្ពស់ Moc Chau ដែលមានផ្ទៃដី ២៦ ហិចតា សមត្ថភាពផលិតទឹកដោះចំនួន ៥០០ តោន/ថ្ងៃ ក្នុងដំណាក់កាលទី ១ ហើយអាច កើនឡើងដល់ ១.០០០ តោន/ថ្ងៃ ក្នុងដំណាក់កាលទី ២។
អញ្ជើញថ្លែងក្នុងពិធីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បាន សង្កត់ធ្ងន់ថា នេះគឺជាគម្រោងដ៏មានអត្ថន័យធ្វើអាជីវកម្មប្រៀបខ្លាំង ជំរុញការអភិវឌ្ឍន៍ វិស័យកសិកម្មនៅស្រុក Moc Chau និងខេត្ត Son La កសាងពាណិជ្ជសញ្ញាទឹកដោះគោ Moc Chau។ ការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគម្រោងទាំងនេះ នឹងរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៃមូលដ្ឋាន បង្កើតការងារ ធ្វើនិងប្រាក់ចំណូលជូន ប្រជាពលរដ្ឋ។ លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា សហគ្រាស ប្រជាជន រដ្ឋ និងអាជ្ញាធរ ខេត្ត Son La គ្រប់លំដាប់ថ្នាក់ សម្រុះសម្រួលផលប្រយោជន៍ដើម្បីអភិវឌ្ឍន៍៕

top