ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បំផុស​បុណ្យ​តេត​ដាំដើមឈើ​ដឹងគុណ​លោកប្រធានហូជីមិញជារៀងរហូត

លោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូបានប្តេជ្ញាខិតខំប្រឹងប្រែងសិក្សារៀនសូត្រ និងធ្វើតាមគំរូសីលធម៌ សតិអារម្មណ៍ រចនាបទរបស់លោក ក៏ដូចជារួមចំណែកកសាងប្រទេសជាតិឲ្យកាន់តែខ្លាំងមាំមួន វិបុលភាព ប្រជាជនកាន់តែសម្បូរធូធារ និងសុភមង្គលពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បំផុសបុណ្យតេតដាំដើមឈើដឹងគុណលោកប្រធានហូជីមិញជារៀងរហូត

ក្នុងឱកាសបុណ្យតេតឆ្នាំ ២០២៣ នាព្រឹកថ្ងៃទី ២៧ មករា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញអុជធូបទានរំលឹកវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ និងអញ្ជើញចូលរួមពិធី បំផុសបុណ្យតេតដាំដើមឈើដឹងគុណលោកប្រធានហូជីមិញជារៀងរហូតនៅមណ្ឌលកេរ្កិ៍ដំណែល K9 - Da Chong ស្រុក Ba Vi ទីក្រុងហាណូយ។ នៅទីនេះ លោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូបានប្តេជ្ញាខិតខំប្រឹងប្រែងសិក្សារៀនសូត្រ និងធ្វើតាមគំរូសីលធម៌ សតិអារម្មណ៍ រចនាបទរបស់លោក ក៏ដូចជារួមចំណែកកសាងប្រទេសជាតិឲ្យកាន់តែខ្លាំងមាំមួន វិបុលភាព ប្រជាជនកាន់តែសម្បូរធូធារ និងសុភមង្គលពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។

អញ្ជើញថ្លែងក្នុងពិធី បំផុសបុណ្យតេតដាំដើមឈើដឹងគុណលោកប្រធានហូជីមិញជាជារៀងរហូត ឆ្នាំ ២០២៣ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានសង្កត់ធ្ងន់ថា កាលពី ៦៤ ឆ្នាំមុន លោកប្រធានហូជីមិញបានអំពាវនាវដល់ជនរួមជាតិទាំងមូលជួយជ្រោមជ្រែងខែដាំដើមឈើ "ដើម្បីផលប្រយោជន៍រយៈពេល ១០ ឆ្នាំ គឺត្រូវតែដាំដើមឈើ" ។ ចាប់តាំងពីពេលនោះមក "បុណ្យតេតដាំដើមឈើ" បានក្លាយទៅជាប្រពៃណីដ៏ល្អរប្រសើររបស់ប្រជាជនក្នុងឱកាសបុណ្យតេត អំណរនិទាឃរដូវ។ នាបច្ចុប្បន្ន ព្រៃឈើរាប់លានហិកតា និងដើមឈើរាប់រយលានដើមត្រូវបានដាំនៅទូទាំងមាតុប្រទេស រួមចំណែកកែលម្អបរិយាកាសអេកូឡូស៊ី អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ រួមចំណែកយ៉ាងសកម្មក្នុងការកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិ កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុប្រកបដោយប្រសិទ្ធភាព លោកនាយករដ្ឋមន្ត្រីបានអំពាវនាវដល់ជនរួមជាតិ និងអង្គការបរទេសទាំងអស់នៅវៀតណាមចូលរួមដាំដើមឈើយ៉ាងសកម្ម តាំងពីរដើមឆ្នាំថ្មី និងឆ្នាំទាំងមូល ដើម្បីប្រទេសវៀតណាមបៃតង សុវត្ថិភាព និងអភិវឌ្ឍន៍ប្រកបដោយចីរភាពផងដែរ៕


top