ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh នឹងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា និងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១

នេះគឺជាដំណើរទស្សនកិច្ចជាផ្លូវការដើមដំបូងនៅកម្ពុជារបស់នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ក្នុងឋានៈជានាយករដ្ឋមន្ត្រី ហើយជាដំណើរទស្សនកិច្ចដើមដំបូងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមនៅកម្ពុជាក្នុងឆ្នាំមិត្តភាព វៀតណាម-កម្ពុជាឆ្នាំ២០២២។
  នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh (រូបថត៖ VNA)  

យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសវៀតណាម តបតាមសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានអាស៊ានឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh នឹងអញ្ជើញទៅបំពេញទស្សនកិច្ចការងារជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ វិច្ឆិកា និងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី ៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធចាប់ពីថ្ងៃទី ១០ ដល់ ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២២។ នេះគឺជាដំណើរទស្សនកិច្ចជាផ្លូវការដើមដំបូងនៅកម្ពុជារបស់នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ក្នុងឋានៈជានាយករដ្ឋមន្ត្រី  ហើយជាដំណើរទស្សនកិច្ចដើមដំបូងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមនៅកម្ពុជាក្នុងឆ្នាំមិត្តភាព វៀតណាម-កម្ពុជាឆ្នាំ២០២២។ 

នាយករដ្ឋមន្ត្រី Pham Minh Chinh ក៏បានចូលរួមផ្ទាល់ជាលើកដំបូង កិច្ចប្រជុំកំពូលអាស៊ាន និងរវាងអាស៊ាន និងដៃគូនានា។ កិច្ចប្រជុំកំពូលទាំងនេះបានគូសសញ្ញាការបន្តការផ្លាស់ប្ដូរ និងសន្ទនាផ្ទាល់រវាងថ្នាក់ដឹកនាំ ក្រោយរយៈពេលជាង ២ ឆ្នាំ អាក់ខានដោយសារជំងឺរាតត្បាតកូវីដ ១៩ ផងដែរ៕


top