ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ទទួលជួបឯកអគ្គរដ្ឋទូតបារាំង លោក Nicolas Warnery

នារសៀលថ្ងៃទី ៦ កក្កដា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានទទួលជួបឯកអគ្គរដ្ឋទូតបារាំង លោក Nicolas Warnery មុនពេលបញ្ចប់អាណត្តិបេសកកម្មនៅវៀតណាម។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ទទួលជួបឯកអគ្គរដ្ឋទូតបារាំង លោក Nicolas Warnery។ រូបថត៖ VNA

 

ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីបានអះអាងថា ក្នុងគោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ម្ចាស់ការ ពហុ ភាគីភាវូបនីយកម្ម និងពិពិធកម្មរបស់ខ្លួន វៀតណាមជានិច្ចកាលចាត់ទុកបារាំងជា ដៃគូមួយក្នុងចំណោមដៃគូអាទិភាព ដោយឈរលើមូលដ្ឋាននៃភាពស្មោះត្រង់ ទំនុក ចិត្ត ហើយជានិច្ចកាលវាយតម្លៃខ្ពស់ចំពោះតួនាទី និងសំឡេង របស់បារាំងនៅលើឆាក អន្តរជាតិ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅវេទិកាពហុភាគីនានា។ ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលខាងមុខ លោកនាយករដ្ឋមន្ត្រីបាន ស្នើឱ្យភាគីទាំងពីរបន្តជំរុញជំនួបប្រាស្រ័យ និងដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ ខ្ពស់នៃប្រទេសទាំងពីរ។ ភាគីទាំងពីរបន្តអនុវត្តន៍យ៉ាងពេញលេញ និងប្រកបដោយ ប្រសិទ្ធភាព ដើម្បីទាញយកប្រយោជន៍ពីកាលានុវត្តភាពដ៏ធំធេងនៃកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA)។ លោកនាយករដ្ឋមន្ត្រីបាន ស្នើឲ្យ បារាំងឆាប់ផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម-EU (EVIPA) ដើម្បីបង្កើនសក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុង វិស័យវិនិយោគ។

លោកនាយករដ្ឋមន្ត្រីមានបំណងថា ភាគីទាំងពីរនឹងពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យថ្មីៗដូចជា ថាមពលកកើតឡើងវិញ បច្ចេកវិទ្យាខ្ពស់ សេដ្ឋកិច្ចឌីជីថល កំណើនបៃតង សេដ្ឋកិច្ចវិលជុំ ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការ កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ជាពិសេសក្នុងការផលិតឧបករណ៍បម្រើ ឧស្សាហកម្មថាមពលកកើតឡើងវិញ។ វៀតណាមបានស្នើឱ្យបារាំងគាំទ្រនិងជំរុញ គណៈកម្មាធិការអឺរ៉ុប (EC) ដើម្បីដកកាតលឿងរបស់ EC (IUU) ទៅលើទំនិញជល ផលវៀតណាម; បន្តយកចិត្តទុកដាក់ សន្យាផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) និងផ្ដល់ទុនកម្ចីអនុគ្រោះ ដើម្បីជួយឧបត្ថម្ភវៀតណាម។
នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាអំពីដំណោះស្រាយដើម្បីបង្កើនកិច្ច សហប្រតិបត្តិការនៅវេទិកាពហុភាគី ចូលរួមក្នុងការដោះស្រាយបញ្ហាសកលកក្នុង ស្មារតីអំពាវនាវឱ្យមានសាមគ្គីភាព កិច្ចសហប្រតិបត្តិការអន្តរជាតិ និងលើកកំពស់ពហុ ភាគីនិយម។ លោកឯកអគ្គរដ្ឋទូត Nicolas Warnery បានអះអាងថា បារាំងគាំទ្រ ចំពោះគោលជំហររបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងវៀតណាមលើ ការធានាសន្តិសុខ សុវត្ថិភាព សេរីភាពអាកាសចរណ៍ និងនាវាចរណ៍នៅសមុទ្រខាង កើត និងការដោះស្រាយវិវាទដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិផងដែរ៕

top