ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ទទួលជួបឧបនាយករដ្ឋមន្ត្រីកម្ពុជាសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន

វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់ក្នុងការពង្រឹងទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ចីរភាពយូរអង្វែងរវាងវៀតណាម និងកម្ពុជា។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ទទួលជួបឧបនាយករដ្ឋមន្ត្រីកម្ពុជាសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន

នៅរសៀលថ្ងៃនេះ (២៦ ឧសភា) នៅទីស្នាក់ការរដ្ឋាភិបាល អញ្ជើញទទួលជួបសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម ដែលកំពុងបំពេញដំណើរទស្សនកិច្ចការងារនៅវៀតណាម នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់ក្នុងការពង្រឹងទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ចីរភាពយូរអង្វែងរវាងវៀតណាម និងកម្ពុជា។ លោក មានបំណងចង់បន្តជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ បណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរប្រជាជន និងប្រជាជន ការកសាងព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍។ លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ឧបនាយករដ្ឋមន្ត្រី សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងតួនាទីដឹកនាំបក្ស និងរដ្ឋអំណាច ដែលបានរួមចំណែកយ៉ាងសំខាន់ជាច្រើនក្នុងការពូនជ្រុំ និងពង្រឹងចំណងមិត្តភាព រវាងប្រជាជននៃប្រទេសទាំងពីរ។ លោកបានស្នើឲ្យសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអនបន្តរួមចំណែកជាវិជ្ជមានក្នុងការលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។

ឧបនាយករដ្ឋមន្ត្រី សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអនបានអបអរសាទរចំពោះសមិទ្ធិផលនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងតួនាទី កិត្យានុភាពរបស់វៀតណាមលើឆាកអន្តរជាតិ។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអនបានមានប្រសាសន៍ថា ក្នុងតួនាទីរបស់ខ្លួន សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអននឹងបន្តខិតខំប្រឹងប្រែង និងរួមចំណែកក្នុងការកសាង និងថែរក្សាទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចផងដែរ៕


top