ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋឆែក នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ នៅរដ្ឋធានី ប្រាក នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានទទួលជួបលោកស្រី Katerina Konecna ប្រធានគណបក្សកុម្មុយនិស្តឆែក-ម៉ូរ៉ាវ៉ា។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានទទួលជួបលោកស្រី Katerina Konecna ប្រធានគណបក្សកុម្មុយនិស្តឆែក-ម៉ូរ៉ាវ៉ា។ (រូបថត៖ VOV)
លោកនាយករដ្ឋមន្ត្រី Pham Minh
Chinh បានអះអាងថា ក្នុងគោលនយោបាយការបរទេសជារួម វៀតណាមគោរព
និងមានបំណងចង់ពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរជាមួយសាធារណៈរដ្ឋឆែក
គាំទ្រស្មារតីមហាសាមគ្គីភាពរបស់ប្រជាជននិងគណៈបក្សនានារបស់ឆែក
រួមចំណែកដល់បរិយាកាសសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ
និងការអភិវឌ្ឍក្នុងតំបន់ទាំងពីរ និងលើពិភពលោក។
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យបក្សកុម្មុយនិស្តឆែក-ម៉ូរ៉ាវ៉ា
គាំទ្រអាជ្ញាធរគ្រប់ជាន់ថ្នាក់របស់ឆែក
ក្នុងការបន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍ជនវៀតណាមនៅសាធារណរដ្ឋឆែក
រួមចំណែកយ៉ាងសកម្មថែមទៀតដល់សេដ្ឋកិច្ចសង្គមនៃប្រទេសសាមី និងបំពេញបានល្អនូវតួនាទី
ជាស្ពានមិត្តភាពរវាងប្រជាជនវៀតណាម និងឆែក។ ជាពិសេស លោកនាយករដ្ឋមន្ត្រីបានស្នើថា
ក្នុងនាមជាសមាជិកសភាអឺរ៉ុប លោកស្រី Katerina Konecna នឹងមានសំឡេង
ដើម្បីឲ្យប្រទេសដែលនៅសេសសល់ក្នុងសហភាពអឺរ៉ុបអាចផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគរវាងវៀតណាម
និងសហភាពអឺរ៉ុប (EVIPA) ក្នុងពេលឆាប់ៗនេះ
ព្រមទាំងដើម្បីឲ្យគណៈកម្មការអឺរ៉ុប (EC) ដកកាតលឿង IUU
សម្រាប់ជលផលវៀតណាមផងដែរ។
រីឯខ្លួនវិញ
ប្រធានគណៈបក្សកុម្មុយនិស្តឆែក-ម៉ូរ៉ាវ៉ា លោកស្រី Katerina Konecna បានសម្តែងនូវមនោសញ្ចេតនាដ៏ជ្រាលជ្រៅ
និងការវាយតម្លៃដ៏ល្អប្រសើរចំពោះវៀតណាម ក៏ដូចជាទំនាក់ទំនងរវាងប្រទេសទាំងពីរ
និងបក្សទាំងពីរ; បញ្ជាក់ពីការគាំទ្រគោលនយោបាយរបស់សាធារណរដ្ឋឆែកចំពោះវៀតណាម
ហើយនឹងជំរុញយ៉ាងសកម្មទំនាក់ទំនងមិត្តភាព
និងកិច្ចសហប្រតិបត្តិការរវាងបក្សកុម្មុយនិស្តវៀតណាម
និងគណៈបក្សកុម្មុយនិស្តឆែក-ម៉ូរ៉ាវ៉ាឱ្យកាន់តែស្អិតរមួត
រួមចំណែកពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅថែមទៀត
និងអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាពលើគ្រប់វិស័យ។
លោកស្រី Katerina
Konecna បានផ្ញើក្តីសាកសួរសុខទុក្ខ
និងជូនពរចំពោះអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក To Lam ហើយបានឲ្យដឹងថា
លោកស្រីនឹងរៀបចំដំណើរមកបំពេញទស្សនកិច្ចនៅវៀតណាមក្នុងពេលឆាប់ៗនេះ
តបតាមការអញ្ជើញរបស់លោកអគ្គលេខាបក្ស។ ប្រធានបក្សកុម្មុយនិស្តឆែក-ម៉ូរ៉ាវ៉ា
ក៏បានឯកភាពខ្ពស់ជាមួយនឹងយោបល់របស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ដោយត្រៀមខ្លួនជាស្រេចជួយគាំទ្រវៀតណាមតាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន
រួមទាំងជំរុញការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង EVIPA និងការដកកាតលឿង
IUU សម្រាប់ជលផលវៀតណាមក្នុងពេលឆាប់ៗនេះ៕