ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ចាប់ផ្តើមដំណើរ បំពេញទស្សនកិច្ចជាផ្លូវការនៅលុចសំបួ

លុចសំបួ គឺជាវិនិយោគិនធំទី ៣ របស់សហភាពអឺរ៉ុប (EU) ប្រចាំនៅវៀតណាមជាមួយនឹងទុនវិនិយោគសរុបសម្រេចបានជាង ២,៦ ពាន់លានដុល្លារអាមេរិក ហើយជាប្រទេសមួយក្នុងចំណោមប្រទេស EU បានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងកាំពារវិនិយោគវៀតណាម-EU (EVIPA) មុនគេ។
  នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញមកដល់ទីក្រុង Findel ចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅមហាពញារដ្ឋលុចសំបួ  

នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ (ម៉ោងក្នុងតំបន់) នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញមកដល់ទីក្រុង Findel ចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅមហាពញារដ្ឋលុចសំបួ  តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីលុចសំបួលោក Xavier Bettel។ ក្នុងដំណើរបំពេញទស្សនកិច្ចនៅលុចសំបួ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh មានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីលុចសំបួលោក Xavier Bettel; ជួបសន្ទនាជាមួយប្រធានរដ្ឋសភាលុចសំបួ; ទស្សនាមូលដ្ឋានសេដ្ឋកិច្ច និងចូលរួមវេទិកាធុរកិច្ចវៀតណាម - លុចសំបួ ព្រមទាំងជួបសន្ទនាជាមួយសហគមន៍ជនវៀតណាមនៅលុចសំបួ។

ដំណើរទស្សនកិច្ចនេះបានប្រព្រឹត្តទៅក្នុងបរិបទ ដែលទំនាក់ទំនងវៀតណាម-លុចសំបួកំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសើរ ជាពិសេសគឺលើវិស័យវិនិយោគ និងអភិវឌ្ឍន៍។ លុចសំបួ គឺជាវិនិយោគិនធំទី ៣ របស់សហភាពអឺរ៉ុប (EU) ប្រចាំនៅវៀតណាមជាមួយនឹងទុនវិនិយោគសរុបសម្រេចបានជាង ២,៦ ពាន់លានដុល្លារអាមេរិក ហើយជាប្រទេសមួយក្នុងចំណោមប្រទេស EU បានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងកាំពារវិនិយោគវៀតណាម-EU (EVIPA) មុនគេ។ ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរបានកើនឡើងយ៉ាងឆាប់រហ័សចាប់តាំងពីពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី វៀតណាម - EU (EVFTA) ចូលជាធរមាន។ ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានធ្វើឱ្យទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅជាមួយលុចសំបួ ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដែលមានប្រៀបខ្លាំងរបស់ប្រទេសនីមួយៗស្របតាមតម្រូវការអភិវឌ្ឍរបស់វៀតណាម ដូចជាបច្ចេកវិទ្យាឱសថ និងភស្តុភារជាដើម៕


top