ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ​ទទួលជួប​សន្ទនា​ជាមួយ​រដ្ឋមន្ត្រីការ​បរទេស​ឥណ្ឌូនេស៊ី​


 នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc 
និងរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោកស្រី Retno Marsudi (Internet)

លោកស្រី Retno Marsudi បានស្នើឲ្យថ្នាក់​ដឹកនាំនៃប្រទេសទាំងពីរ​ នាពេល​ខាងមុខគប្បី​បន្តរក្សាដំណើរ​ទស្សន​កិច្ច​​ទៅវិញទៅមក​ ដើម្បីជំរុញទំនាក់ទំនងស​ហប្រតិបត្តិការទ្វេភា​គីលើគ្រ​ប់វិ​ស័យ។

នាល្ងាច​ថ្ងៃទី១៧ ខែមេសា ឆ្នាំ​២០១៨ នៅទីក្រុងហាណូយ នាយក​រដ្ឋមន្ត្រីវៀតណាមលោ​ក Nguyen Xuan Phuc បាន​ទទួល​ជួបសន្ទនាជាមួយរដ្ឋមន្ត្រីការ​បរទេសឥណ្ឌូនេស៊ី ​លោកស្រី Retno Marsudi ដែល​កំពុង​បំពេញ​ទស្សន​កិច្ច​ការងារ​នៅវៀត​ណាម ដើម្បីចូលរួមសម័​យប្រជុំពេញអង្គលើកទី ​៣ នៃគណកម្ម​ការសហប្រតិបត្តិការ​ទ្វេភាគី​។ អញ្ជើញថ្លែងមតិនៅទីនេះ​ លោកស្រី Retno Marsudi បានស្នើឲ្យថ្នាក់ដឹកនាំ​នៃប្រទេស​ទាំង​ពីរ នាពេ​លខាងមុខ​គប្បីបន្តរក្សា​ដំណើរទស្សនកិច្ចទៅវិញទៅ​មក ដើម្បីជំរុញ​ទំនាក់​ទំនង​សហប្រតិបត្តិការ​ទ្វេភាគី​លើគ្រប់​វិស័យ​។

រីឯខ្លួន​វិញ នាយករដ្ឋមន្ត្រី​វៀតណាមលោក Ngu​yen Xuan Phuc មាន​បំណង​សហប្រតិបត្តិការ​ជាមួយឥណ្ឌូនេស៊ី​លើគ្រប់​វិស័យ​។ លោក Nguyen Xuan Phuc ក៏បានស្នើឲ្យវិ​និយោគិនប្រទេសពង្រីកកា​រវិនិយោគ​នៅវៀ​ត​ណាម ក្នុង​នោះមាន​វិនិយោគិន​ឥណ្ឌូនេស៊ីផង​ដែរ៕

 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម
 


top