ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញ​ចូលរួម​សន្និសីទ​ពន្លឿន​ការ​វិនិយោគ​ខេត្ត​ Son La​


 នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc 

នាព្រឹកថ្ងៃទី១៧ ខែកក្ដដា ឆ្នាំ​២០១៧ នៅទីរួមស្រុក Moc Chau ខេត្ត Son La ភាគខាង​ជើងវៀតណាម បាន​ប្រព្រឹត្តិ​ទៅសន្និសីទ​ពន្លឿន ការវិនិយោគខេត្ត Son La ឆ្នាំ ២០១៧ ដោយមានការចូលរួម របស់សហគ្រាស វិនិយោគិន​ក្នុង និងក្រៅប្រទេសចំ​នួនរាប់រយ។ នេះគឺជាសន្និសីទពន្លឿនការវិ​និយោគ​ធំ​បំផុត តាំងពី​មុនមក​នៃខេត្ត​ Son La សំដៅយោសនា ផ្សព្វផ្សាយ ​ឧទ្ទេសនាមបណ្ដាសក្ដានុភាព​ ប្រៀបខ្លាំង យន្តការគោល​នយោបាយ​ លើកទឹកចិត្តការ​វិនិយោគ​នៅខេត្ត​។
 
អញ្ជើញថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីវៀតណាមលោក  Nguyen Xuan Phuc បានលើក​សរសើរ ចំពោះ​សមិទ្ធិផល​អភិវឌ្ឍន៍​ របស់ស្រុក Van Ho ជាស្រុកមួយក្រីក្របំផុតនៃខេត្ត Son La ប៉ុន្តែ​ក្នុង​ឆ្នាំ ២០១៧ នេះ ទាក់ទាញ​បាន​គម្រោងការណ៍​ចំនួន ២ ដោយមានទ្រង់ទ្រាយ ២,៣០០ ពាន់លានដុង​ ពីសម្ព័នក្រុមហ៊ុន TH True Milk។ លោក​បានស្នើឲ្យលើកសរសើរ និងជូនរង្វាន់ចំពោះសមូហ​ភាព បុគ្គល ដែលបាន​វិនិយោគនៅ​ក្នុងតំបន់​ដាច់ស្រយាល​នេះ ។ លោកស្នើឲ្យខេត្ត Son ​La ជំរុញកំណែទម្រង់បែប​បទរដ្ឋបាល បង្កើនរូប​សណ្ឋាន​តភ្ជាប់​ ជំរុញ​ផលិតកម្មជា​ដើម៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top