ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញមកដល់ទីក្រុងម៉ូស្គូ បន្តដំណើរទស្សនកិច្ចជាផ្លូវការនៅរុស្ស៊ី


 ថ្នាក់ដឹកនាំក្រសួងការបរទេសរុស្ស៊ី ទទួលស្វាគមន៍នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងភរិយា (រូបថតៈ chinhphu.vn) 

 

នាយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ​២០១៩ (តាមម៉ោងតំបន់) នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc និងភរិយារួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀត ណាម បានមកដល់ព្រលានយន្តហោះ Vnukovo ២ នៃ​ទីក្រុង​ម៉ូស្គូ ដើម្បីបន្តនូវកម្មវិធីសកម្មភាព ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី តាមការ​អញ្ជើញរបស់នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Medvedev។ 

ពិធីទទួល​បដិសណ្ឋារកិច្ចបានប្រារព្ធធ្វើឡើងយ៉ាងមហោឡារិកនៅអាកាសយានដ្ឋាន Vnukovo ២ ដោយមាន​វត្តមាន​របស់មន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរផងដែរ។ បន្ទាប់ពីពិធីទទួលស្វាគមន៍មក នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញទៅទស្សនានិងជួបសំណេះសំណាលជាមួយមន្ត្រីស្ថានទូតនិងតំណាងសហគម ន៍ជ​ន​វៀតណាមនៅសហព័ន្ធរុស្ស៊ី។ នៅទីនេះ លោកនាយ​ក​រដ្ឋ​មន្ត្រីបា​នជូន​ព័ត៌មាន​អំពីការ​អភិវឌ្ឍ​របស់​ប្រទេស​ជាតិ​ ព្រមទាំងស្នើឲ្យស្ថានទូតផ្តោតការយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លាថែមទៀត សម្រាប់កិច្ចការ​សហគមន៍​ក៏ដូច​ជាកិ​ច្ចការកុងស៊ុលផង ដែរ។ នា យករដ្ឋម​ន្ត្រីវៀតណាម លោក Nguyen Xu​an Phuc បាន​សង្កត់​ធ្ងន់​ថា  បក្សនិងរដ្ឋ វៀតណាមជានិច្ចកាល តែងតែផ្តល់គោលនយោបាយល្អបំផុតសម្រាប់ បងប្អូន​អាណិក​​ជន​នៅឯបរទេស និងមានបំណង ចង់ឲ្យបងប្អូនអាណិកជន ចេះស្រឡាញ់រាប់អានគ្នា គោរពច្បាប់​ប្រទេស​សាមី ដើម្បីរួ​មចំណែកទៅក្នុងទំនាក់ទំនងដ៏ល្អប្រពៃរវាង​ប្រទេ​សទាំងពីរ។

មុន​នឹងធ្វើដំណើរទៅកាន់ទីក្រុងម៉ូស្គូ ក្នុងថ្ងៃដដែល នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានអញ្ជើញ​ទទួល​ជួប​ជាមួយទេសាភិបាលស្តីទីនៃទីក្រុង Saint Peterburg Beglov។ ក្នុងជំនួបនេះ លោក​នាយក​រដ្ឋមន្ត្រី​វៀត​ណាម​បាន​អះអាងថា រដ្ឋាភិបាល វៀតណាម តែងតែគាំទ្រតំបន់នានារបស់ប្រទេសទាំងពីរ ជំរុញកិច្ចស​ហប្រតិ​បត្តិការ​​លើគ្រប់វិស័យ​។ លោកនាយករដ្ឋមន្ត្រីក៏បានអ​ញ្ជើញថ្លែងអំណរគុណ ចំពោះរ​ដ្ឋអំណាច​ទីក្រុង​ដែល​បាន​បង្កលក្ខណៈ​​ងាយ​​ស្រួលសម្រាប់សហគមន៍​ជន ​វៀត ណាមនៅទីនេះក្នុង​ការរស់នៅ​ក៏ដូចជា​ការធ្វើ​អាជីវកម្ម​ផង​ដែរ​៕​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top