ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទៅបំពេញការងារនៅខេត្ត Cao Bang


នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទៅបំពេញការងារនៅខេត្ត Cao Bang

នារសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅបំ​ពេញ​ការងារនៅស្រុកព្រៃភ្នំ Tra Linh ខេត្ត Cao Bang និងអញ្ជើញទៅត្រួតពិនិត្យច្រកទ្វារព្រំដែនជាតិ Tra Linh ( ប្រទេស​វៀត​ណាម) –Long Bang (ប្រទេសចិន)។​នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានចាត់ទុកថា៖

ភារកិច្ចស្នូលរបស់តំបន់គឺវិភាគមូលហេតុនិងនាំចេញដំណោះស្រាយជាក់ស្ដែង ដើម្បីកាត់បន្ថយអត្រាគ្រួសារក្រីក្រក្នុងតំបន់។ នាយករដ្ឋមន្ត្រីក៏បានក្រើនរំលឹកដល់រដ្ឋអំណាចតំបន់ត្រូវរក្សាចំណងមិត្តភាពនិងសន្តិសុខ​ សណ្ដាប់​​​​​ធ្នាប់តំបន់ព្រំដែនទៀតផង។          ប្រគល់ជូនអំណោយចំនួន១០០ចំណែកចំពោះគ្រួសារក្រីក្រនៅស្រុក​ Tra​​ Linh នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើអោយខេត្ត Cao Bang និងស្រុក Tra Linh ត្រូវរៀបចំបុណ្យ​ចូលឆ្នាំថ្មីសំរាប់ប្រជាជនប្រកបដោយ​សុវត្ថិភាព​និងសប្បាយរីករាយ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top