ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាជាមួយអធិការបតីអាល្លឺម៉ង់ Angela Merkel

នាយប់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានចាកចេញពីទីក្រុងប៊ែកឡាំងធ្វើដំណើរទៅទីក្រុង Hamburg។ នៅទីនេះ លោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាជាមួយអធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel ។ 


នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាជាមួយអធិការបតីអាល្លឺម៉ង់ Angela Merkel 

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាព រក្សារាល់យន្តការសហប្រតិបត្តិការប្រកបដោយប្រសិទ្ធិភាពដែលមាន​ស្រាប់ដូចជា ក្រុមប្រតិបត្តិយុទ្ធសាស្ត្រថ្នាក់អនុរដ្ឋមន្ត្រីការបរទេស សន្ទនានីតិរដ្ឋនិងក្រុមការងារទទួល បន្ទុកសេដ្ឋកិច្ច - វិនិយោគ វិទ្យាសាស្ត្រ-បច្ចេកវិទ្យាសំដៅអនុវត្តជាក់ស្តែងផែនការសកម្មភាពយុទ្ធសាស្ត្រ​វៀត​ណាម​ - អាល្លឺម៉ង់ បង្កើនការយល់ដឹងនិងជឿជាក់គ្នាទៅវិញទៅមក។ ភាគីអាល្លឺម៉ង់សន្យាគាំទ្រវៀតណាមអភិវឌ្ឍន៍ទំនាក់ទំនងជាមួយ EU ក៏ដូចជាជម្រុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមជាមួយ EU យ៉ាងឆាប់ៗ ផងដែរ។ ថ្នាក់ដឹកនាំទាំងពីររូបក៏បានឯកភាព បង្កើនកិច្ចសហប្រ តិបត្តិការ​លើវិស័យជាច្រើនទៀត ក្នុងនោះ មានកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងសន្តិសុខ ការពារជាតិជាដើម។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើឲ្យអធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel លើកទឹកចិត្តឲ្យសហគ្រាសធុនតូចនិងមធ្យមរបស់ អាល្លឺ ម៉ង់បង្កើនការវិនិយោគចូលវៀតណាម ជាពិសេសលើបណ្តាវិស័យដែល អាល្លឺម៉ង់ មានឧត្តមភាពនិងវៀតណាមមានតម្រូវការ។

មុននោះ នៅទីក្រុងប៊ែកឡាំង នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាជាមួយ​វិនិយោគិនជួរមុខរបស់អាល្លឺម៉ង់ផងដែរ។ នៅទីនេះ លោកនាយករដ្ឋមន្ត្រីបានស្នើរឲ្យវិនិយោគិនអាល្លឺម៉ង់ គប្បីធ្វើការវិនិយោគចូលវៀតណាមឲ្យខ្លាំងក្លាថែមទៀតដោយផ្តោតសំខាន់លើការផលិតជំនួស ឲ្យការប្រើប្រាស់ផលិតផល ជាពិសេស លើវិស័យសន្សំសំចៃថាមពល៖

“ឥឡូវនេះ បើនិយាយអំពីក្រុមហ៊ុនអគ្គិសនី ៤.០ សន្សំសំចៃថាមពលទៅដល់ ៦៥% ជាប្រការដែលវៀតណាមកំពុងស្វាគមន៍ជានិច្ច។ នៅវៀតណាមឲ្យតែទទួលបានកំណើន GDP ១% គឺត្រូវប្រើប្រាស់អស់​ថាមពល ២% ពោលគឺចំណាយ នេះគឺខ្ពស់ណាស់ត្រូវកាត់បន្ថយភ្លាម។ តាមនោះ ការកាត់បន្ថយបានថាមពល​អគ្គិសនី ៦៥% គឺសំខាន់ណាស់។ រួមជាមួយគ្នានោះ សង្ឃឹមថា អាល្លឺម៉ង់និងសហការជាមួយ វៀត​ណាម​សាងសង់ទីក្រុងឆ្លាតដើម្បីជម្រុញបដិវត្តន៍ឧស្សាហកម្ម ៤.០ នៅវៀតណាម”៕

 

តាម VOV5-វិទ្យុសម្លេងវៀតណាម



top