ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចជាផ្លូវការនៅរុស្ស៊ី ន័រវេសនិងស៊ុយអែត

 នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ​២០១៩ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និង​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​វៀត​ណាម​បានវិលត្រឡប់មកទីក្រុងហាណូយវិញ ដោយ បញ្ចប់​ប្រកបដោយជោគជ័​យនូវដំណើរ​ទស្សន​កិច្ច​ជាផ្លូវការ​នៅស​ហព័ន្ធរុស្ស៊ី, ព្រះរាជាណាចក្រន័រវែសនិងព្រះរាជាណាច​ក្រស៊ុយ​អែត។ 
 
ដំ​ណើរទស្សនកិច្ច​ទាំងអស់នេះ តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitri Medvedev, នាយក​រដ្ឋមន្ត្រី​​ន័រវែស​ លោកស្រី Erna Solberg និងនាយករដ្ឋ មន្រ្តីស៊ុយអែតលោក Stefan Löfven ផងដែរ។
 
ដំណើរទស្សនកិច្ច​ទាំងនេះ បានធ្វើឡើងនៅក្នុងបរិបទដែលវៀតណាមនិងប្រទេសនីមួយៗ កំពុងប្រារព្ធខួប​អនុស្សាវរីយ៍​ឬឆ្ពោះទៅអ​បអរសាទរខួបអនុស្សាវរីយ៍ នៃ​ទិវាទំនាក់ទំនងទ្វេភាគី។ ពោលគឺ​ ជាមួយសហព័ន្ធរុ​ស្ស៊ី គឺជា​ខួបលើកទី ២៥ នៃប្រទេសទាំងពីរដែលបានចុះហត្ថ​លេខាលើ​សន្ធិសញ្ញា​ស្តីពីគោល​ការ​ណ៍​ជាមូលដ្ឋាន​នៃទំនាក់​ទំនង​មិត្តភាពនិងសំដៅរំលឹកខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ២០២០ខាងមុខ។ ជា​មួយប្រទេសន័រវែស នោះគឺប្រទេសទាំងពីរកំពុងឆ្ពោះទៅប្រារព្ធ ខួបលើកទី ៥០ នៃទិវាបង្កើត​ទំនាក់​ទំនងការទូត (១៩៧១-២០២១) ។ ហើយជាមួយប្រទេសស៊ុយអែត នេះគឺជាឱកាស​មួយសម្រាប់​ប្រទេស​ទាំងពីរ​​អបអរសាទ​រខួបលើក ទី៥០ នៃទិវាបង្កើតទំនាក់ទំន​ងការទូត។​
 
ដំណើរទស្សនកិច្ចទាំង​នេះទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ក៏ដូ​ចជារួមចំណែក​ដល់ការពង្រឹង​និង​អភិវឌ្ឍន៍​ទំនាក់ទំនង​លើគ្រប់វិស័យ​ផងដែរ៕

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 


top