លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ប្រគល់ជូនលោកនាយករដ្ឋមន្ត្រី Kyrgyz Adylbek Kasymaliev នូវគំរូផ្ទះឈើផុតពីដីរបស់លោកប្រធានហូជីមិញ។ (រូបថត៖ Duong Giang/VNA)
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាមរបស់នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន លោក Adylbek Kasymaliev (៦-៧ មីនា) នាព្រឹកថ្ងៃទី៧ ខែមីនា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងនាយករដ្ឋមន្ត្រី កៀហ្ស៊ីស៊ីស្ថាន លោក Adylbek Kasymaliev បានអញ្ជើញទៅទស្សនាវតំបន់កេរ្តិ៍ ដំណែលលោកប្រធានហូជីមិញនៅវិមានប្រធានរដ្ឋនៅទីក្រុងហាណូយ។ មុននោះ លោកនាយករដ្ឋមន្ត្រី Adylbek Kasymaliev បានទៅដាក់កម្រងផ្កានៅវិមាន តម្កល់សពលោកប្រធានហូជីមិញ។ នៅឯកេរ្តិ៍ដំណែលលោកប្រធានហូជីមិញ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានឧទ្ទេសនាមដល់លោកនាយករដ្ឋមន្ត្រី Adylbek Kasymaliev អំពីផ្ទះឈើផុត ពីដី រួមជាមួយនឹងជីវិត និងអាជីពដ៏មហិមាររបស់លោកប្រធានហូជីមិញ ដែលជាវីរៈ បុរសរំដោះជាតិ និងជាវរជនវប្បធម៌របស់ពិភពលោក។
បន្ទាប់មក នៅក្រោមទ្រើងផ្កាក្នុងវិមានប្រធានរដ្ឋ ជាកន្លែងដែលលោកប្រធាន ហូជីមិញធ្លាប់បានជ្រើសរើសជាទីកន្លែងទទួលភ្ញៀវ និងធ្វើការនោះ លោកនាយក រដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញលោកនាយករដ្ឋមន្ត្រី Adylbek Kasymaliev ទទួលទានកាហ្វេវៀតណាម។នាយករដ្ឋមន្ត្រីវៀតណាមបានណែនាំដល់សមភាគី កៀហ្ស៊ីស៊ីស្ថានអំពីវប្បធម៌កាហ្វេ និងឧស្សាហកម្មកាហ្វេរបស់វៀតណាម ក៏ដូចជា គោលមាគ៌ាកិច្ចការបរទេស និងប្រពៃណីវប្បធម៌ដ៏សម្បូរបែប និងប្រវត្តិវីរភាពរបស់ ប្រជាជាតិវៀតណាមផងដែរ។
លោកនាយករដ្ឋមន្ត្រី Adylbek Kasymaliev បានសម្តែងការកោតសរសើរ និងការគោរពចំពោះលោកប្រធានហូជីមិញ ការចាប់អារម្មណ៍ចំពោះវប្បធម៌ ប្រពៃណី ប្រវត្តិសាស្ត្រវៀតណាម ហើយវាយតម្លៃខ្ពស់ចំពោះរសជាតិកាហ្វេ និងវប្បធម៌កាហ្វេ របស់វៀតណាម៕