នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបជាមួយនាយកប្រតិបត្តិការនិងជាប្រធានមូលនិធិបរិស្ថាន
នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ចើញទទួលជួបជាមួយនាយកប្រតិបត្តិការ និង ជាប្រធានមូលនិធិបរិស្ថានសកល (GEF) លោកស្រី Nakao Ishii។
ថ្លែងមតិក្នុងជំនួបនេះ លោក Nguyen Xuan Phuc បានអះអាងថា វៀតណាម បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបញ្ហាបរិស្ថាន ក្នុងការអភិវឌ្ឍប្រទេសជាតិ។ ហេតុដូច្នេះហើយ វៀតណាម មានគោលបំណងចង់បង្កើនទំនាក់ទំនង សហប្រតិបត្តិ ការជាមួយ GEF ព្រមទាំងសង្ឃឹមថា GEF នឹងជួយឧបត្ថម្ភ វៀតណាមក្នុងការដោះស្រាយបញ្ហាបរិស្ថាននេះឲ្យបានល្អបំផុត។
លោក Nguyen Xuan Phuc ក៏បានស្នើឲ្យគណៈកម្មការលេខាធិការនៃ GEF បន្តសហការយ៉ាងជិតស្និទជាមួយក្រសួងធនធាននិងបរិស្ថានវៀតណាម ក្នុងការ ត្រៀមរៀបចំ និងចាត់ចែងសម័យប្រជុំក្រុមប្រឹក្សា GEF និងព្រឹត្តការណ៍ នានាឲ្យបានល្អ ព្រមទាំងចង់ឲ្យ GEF បន្តជួយឧបត្ថម្ភវៀតណាមក្នុងការអនុវត្ត សេវាកម្មអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីព្រៃ និងធានាសន្តិសុខស្បៀងអាហារនៅ មូលដ្ឋានជាដើម។ល។ វៀតណាមប្តេជ្ញាសហការអស់ពីកម្លាំងកាយចិត្តជាមួយ GEF ដើម្បី រួមគ្នាដោះស្រាយបញ្ហាបរិស្ថានសកលផងដែរ។
រីឯខ្លួនវិញ លោកស្រី Nakao Ishii បានវាយតម្លៃខ្ពស់ចំពោះការដែលវៀតណាមកំពុង មានការវិវឌ្ឍន៍យ៉ាងវិជ្ជមានក្នុងការដោះស្រាយបញ្ហាបរិស្ថាន ហើយ GEF សង្ឃឹម នឹងជួយគាំទ្រដល់វៀតណាមឲ្យក្លាយទៅជាប្រទេសនាំមុខក្នុងតំបន់ ដើម្បីដោះ ស្រាយបញ្ហាបរិស្ថាននៅតំបន់វាលទំនាប ទន្លេ Cuu Long និង ព្រមទាំងការគ្រប់គ្រងបញ្ហាកាកសំណល់នៅមហាសមុទ្រផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម