ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅកម្ពុជា


 
នាយករដ្ឋមន្ត្រីវៀតណាមជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅកម្ពុជា

ក្នុងក្របខ័ណ្ឌដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នា​រសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ​២០១៧ នាយក​រដ្ឋមន្ត្រីរដ្ឋាភិបាល​វៀត​ណាម​ លោក Nguyen Xuan Phuc និងលោក​ជំទាវបាន​អញ្ជើញទៅ​សាកសួរ​​សុខទុក្ខ​ និង​ជួបសំណេះ​សំណាល​ជាមួយ​កម្មាភិបាល ​បុគ្គលិកស្ថានទូត​វៀតណាមប្រចាំ​នៅកម្ពុជា និង​តំណាង​សហគមន៍ជន​វៀតណាម ដែលកំពុងសិក្សា​រៀនសូត្រ និងធ្វើការនៅកម្ពុជា ។​ ថ្លែងមតិនៅ​ទីនេះ​ នាយក​​​រដ្ឋមន្ត្រី​ លោក Nguyen Xuan Phuc មានគោល​បំណង​ថា៖ បងប្អូនប្រជាជន​វៀតណាម​នៅកម្ពុជា បន្តខំ​ប្រឹង​ប្រែង​បំពេញតួនាទីជា​ស្ពានតភ្ជាប់​ចំណង​មិត្តភាព រវាងប្រទេសទាំងពីរ។​ ​“​ទំនាក់ទំ​នង​វៀតណាម-កម្ពុជា  ជាទំនាក់ទំនងយុទ្ធសាស្ត្រ ជាប្រទេសជិត​ខាង​ភូមិ​ផងរបងជាមួយ​គ្នា។ យើងមានទ​ន្លេរួម មាន​ប្រពៃណី​បដិវត្តន៍​ដូច​គ្នា​​និងជួយឧបត្ថម្ភគ្នាទៅវិញទៅមក ក្នុងដំណាក់កាល​សង្គ្រាម​និង​នាបច្ចុប្បន្ន។​ គ្មានមូលហេតុ​ណាមួយ​ ដែលយើង​មិនអាចក្លាយទៅ​ជាមិត្តជិតស្និទ្ធជា​មួយកម្ពុជា​​ឡើយ​។ ខ្ញុំក៏​សូម​ជូន​ដំណឹងថែម​ទៀតថា៖ ​ក្នុង​ប្រវត្តិសាស្ត្រ​ពីមុនមក រយពេល​​ប៉ុន្មានឆ្នាំថ្មីៗនេះ ទំនាក់ទំនង​វៀតណាម-កម្ពុជា ប្រកប​ដោយ​កក់​ក្តៅ មានការ​​ទទួលខុស​ត្រូវ ​ជិតស្និទ្ធច្រើនជាងទៀត ​លើគ្រប់​វិស័យ ពីនយោបាយ​ការទូត សេដ្ឋកិច្ច និង​វិស័យផ្សេង​ៗទៀត។”
 
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាងថា​៖បក្ស​ រដ្ឋ ​នឹងបន្តយកចិត្តទុកដាក់ ជួយឧបត្ថម្ភ​ដើម្បីបងប្អូន​អាណិកជន​វៀតណាម នៅទីនេះនឹង​នរចិត្ត​ផលិតកម្ម និងមានគោល បំណង ថា៖ សហគមន៍​ជនវៀតណាម នៅកម្ពុជាបន្តរឹត​បន្តឹងចំណង​សាមគ្គីភាព​បើកទូលាយការ​បង្ហាត់​​បង្រៀនភាសាវៀតណាម ក្នុង​សហគមន៍។​ នាយករដ្ឋមន្ត្រីក៏បាន​ស្នើអោយ​កម្មាភិបាល​ បុគ្គលិកស្ថានទូត​វៀតណាម​ប្រចាំនៅ​កម្ពុជា រៀបចំ​សកម្មភាព​វិនិយោគ​ផលិតកម្ម​អាជីវកម្មរបស់​វៀតណាម​នៅកម្ពុជា​អោយបាន​ច្រើនថែម​ទៀត និង​​ផ្ទុយទៅវិញ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top