
នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយដំណាង JETRO នៅវៀតណាម
នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជូបសន្ទនាជាមួយលោក Atsusuke Kawada ប្រធានដំណាងអង្គការជំរុញពាណិជ្ជកម្មជប៉ុន (JETRO) ប្រចាំនៅវៀតណាម។ នៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានថ្លែងអំណរគុណនិងស្វាគមន៍សុច្ឆន្ទះរបស់ JETRO ដែលបានជួយឧបត្ថម្ភវៀតណាម រៀបចំសកម្មភាពជំរុញសហគ្រាសជប៉ុនវិនិយោគចូលមកវៀតណាម ។ នាយករដ្ឋមន្ត្រីក៏មានគោលបំណងថា៖ JETRO នឹងចែករំលែកបទពិសោធន៍ ដើម្បីរួមជាមួយវៀតណាមរៀបចំព្រឹត្តិការណ៍នេះប្រកបដោយជោគជ័យ។
រីឯ លោក Atsusuke Kawada បានចាត់ទុកថា៖ទោះបីជាឈរលំដាប់ថ្នាក់ទីពីរក្នុងចំណោមវិនិយោគិនបរទេសនៅវៀតណាមក្តី ប៉ុន្តែក្នុងឆ្នាំ ២០១៦ជប៉ុនមានគំរោងការណ៍វិនិយោគចំនួន ៥៤៩ នៅវៀតណាម។ នេះជាតួរលេខធំមួយក្នុងចំណោមវិនិយោគិនបរទេស ហើយបានសរអោយឃើញថា៖ ជប៉ុនយកចិត្តទុកដាក់ជាច្រើនចំពោះទីផ្សារវៀតណាម។ លោកក៏បានអះអាងថា៖ JETRO នឹងរួមសហការជិតស្និទ្ធជាមួយភាគីវៀតណាម ដើម្បីរៀបចំព្រឹត្តិការណ៍នេះប្រកបដោយជោគជ័យ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម