ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានចាត់ទុកថា៖ សក្ដានុពលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងភាគីទាំងពីរនៅមានធំធេងណាស់ ជាពិសេសការវិនិយោគរបស់អាមេរិកនៅវៀតណាមនៅមានឱកាសជាច្រើនសម្រាប់បន្តអភិវឌ្ឍន៍; មានបំណងចង់ឲ្យវិនិយោគិនអាមេរិកបន្តបង្កើនការវិនិយោគថ្មីនិងពង្រីកការវិនិយោគនៅវៀតណាម ដើម្បីឲ្យអាមេរិកក្លាយជាប្រទេសវិនិយោគធំជាងគេបំផុតមួយនៅវៀតណាមក្នុងពេលឆាប់ៗនេះ។
នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ទទួលជួបប្រធានមូលនិធិវិនិយោគ Kohlberg លោក Kravis Roberts។ រូបថត៖ Vu Khuyen/VOV
នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វៀតណាមកំពុងអនុវត្តជំហានទម្លុះទម្លាយយុទ្ធសាស្ត្រចំនួន៣; យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះគម្រោងវិនិយោគពីសហគ្រាសអាមេរិក; ត្រៀមខ្លួនជាស្រេចក្នុងកាផ្ទៀងរស្តាប់និងសន្ទនាដើម្បីដោះស្រាយបញ្ហាជំពាក់ជំពិន កែលម្អបរិយាកាសវិនិយោគធុរកិច្ច និងបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់អង្គភាពអាជីវកម្មអាមេរិកទទួលបានជោគជ័យនៅវៀតណាម; បានស្នើឲ្យមូលនិធិវិនិយោគ KKR បន្តពង្រីកការវិនិយោគនៅវៀតណាម ជាពិសេសក្នុងវិស័យដែលកំពុងរីកចម្រើន ដូចជាបញ្ញាសិប្បនិម្មិត គ្រឿងអេឡិចត្រូនិក ការកសាងប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្មនវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល ថាមពលកកើតឡើងវិញ ។ ទន្ទឹមនឹងនោះ ធ្វើការផ្លាស់ប្តូរ និងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័ននានារបស់វៀតណាម ដើម្បីស្វែងរកឱកាសសហប្រតិបត្តិការវិនិយោគ; តភ្ជាប់វៀតណាមជាមួយសាជីវកម្មនិងដៃគូរបស់មូលនិធិ KKR នៅជុំវិញពិភពលោក ដើម្បីស្វែងរកឱកាស ពង្រីកកិច្ចសហប្រតិបត្តិការ និងវិនិយោគ។
រីឯខ្លួនបិញ លោក David Petraeus បានឲ្យដឹងថា មូលនិធិវិនិយោគ KKR មានសក្តានុពល និងបំណងចង់វិនិយោគនៅវៀតណាម; ស្នើឲ្យវៀតណាមបន្តកែលម្អបរិយាកាសវិនិយោគ អាជីវកម្ម អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ កាត់បន្ថយនីតិវិធីរដ្ឋបាល ... ដើម្បីឱ្យសហគ្រាស រួមទាំងមូលនិធិវិនិយោគ KKR អាចនឹងនរចិត្តក្នុងការវិនិយោគកាន់តែមានប្រសិទ្ធភាព និងយូរអង្វែង៕