ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជិញនិងនាយករដ្ឋមន្ត្រីចិនលោក លី ឈាំងចូលរួមកិច្ចពិភាក្សាធុរកិច្ចវៀតណាម-ចិន

ក្នុងកម្មវិធីរបស់នាយករដ្ឋមន្ត្រីក្រុមប្រឹក្សារដ្ឋនៃសាធារណៈរដ្ឋប្រជាមានិតចិន លោក លីឈាំង (Li Qiang) អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម នារសៀលថ្ងៃទី ១៣ តុលា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជិញ និងនាយករដ្ឋមន្ត្រីចិនលោកលី ឈាំងបានអញ្ជើញចូលរួមកិច្ចពិភាក្សាធុរកិច្ចវៀតណាម - ចិនដោយប្រធានបទ “បង្កើនកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក រួមដៃគ្នាស្ថាបនាអនាគត”។

នៅក្នុងកិច្ចភាក្សានេះ នាយ

កិច្ចពិភាក្សាធុរកិច្ចវៀតណាម-ចិន។ រូបថត៖ Vu Khuyen/VOV

នៅក្នុងកិច្ចភាក្សានេះ នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញបានគូសបញ្ជាក់ពីទិសដៅ ទាក់ទាញការវិនិយោគបរទេស រួមទាំងការវិនិយោគគុណភាពខ្ពស់ពីប្រទេសចិន ដោយអះអាងថា រដ្ឋាភិបាលវៀតណាមបានប្តេជ្ញាចិត្តចំពោះ “៣ ធានា” “៣ ងាយស្រួល “៣ រួមដំណើរ” ក្នុងនោះ “៣ ធានា” រួមមានៈ ធានាថា វិស័យសេដ្ឋកិច្ចដែលវិនិយោគដោយបរទេសគឺជាធាតុផ្សំសំខាន់នៃសេដ្ឋកិច្ចវៀតណាម; ធានានូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់វិនិយោគិន; ធានាស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាព; ស្ថិរភាពគោលនយោបាយ កែលម្អជានិច្ចនូវបរិយាកាសវិនិយោគធុរកិច្ច ដើម្បីឱ្យវិនិយោគិនមានអារម្មណ៍សុវត្ថិភាពក្នុងការធ្វើអាជីវកម្ម និងប្រតិបត្តិការរយៈពេលវែងនៅ វៀតណាម។ “បី ងាយស្រួល”  រួមមាន: ហេដ្ឋារចនាសម្ព័ន្ធរលូន; យន្តការងាយស្រួល; អភិបាលកិច្ចឆ្លាតវៃ; “៣ រួមគ្នា” រួមមានៈ ការផ្ទៀងស្តាប់រួមគ្នា និងការយោគយល់គ្នារវាងធុរកិច្ច រដ្ឋ និងប្រជាជន; ចែករំលែកទស្សនៈវិស័យ និងសកម្មភាពដើម្បីសហការ និងគាំទ្រគ្នាទៅវិញទៅមកសម្រាប់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងនិរន្តរភាព; រួមការងារជាមួយគ្នា ទទួលផលជាមួយគ្នា រីករាយជាមួយគ្នា អភិវឌ្ឍជាមួយគ្នា; ចែករំលែកភាពរីករាយ សុភមង្គល និងមោទនភាពជាមួយគ្នា។

នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជិញនិងនាយករដ្ឋមន្ត្រីចិនលោក លី ឈាំងចូលរួមកិច្ចពិភាក្សាធុរកិច្ចវៀតណាម-ចិន - ảnh 2នាយករដ្ឋម្ត្រីវៀតណាម លោក ហ្វាម មិញ ជិញ។ រូបថត៖ Vu Khuyen/VOV

រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីចិន លោកលី ឈីង បានបញ្ជាក់យ៉ាងច្បាស់នូវចំណុចសំខាន់ៗចំនួនបី៖ បន្តតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ប្រទេសទាំងពីរ និងយកចិត្តទុកដាក់ក្នុងការតភ្ជាប់ប្រទេសទាំងពីរ។ តាមនោះ បច្ចុប្បន្នប្រទេសទាំងពីរកំពុងអនុវត្តយ៉ាងសកម្មនូវផែនការតភ្ជាប់គំនិតផ្តួចផ្តើម “ច្រករបៀងពីរ ខ្សែក្រវ៉ាត់សេដ្ឋកិច្ចមួយ”; ភ្ជាប់យ៉ាងសកម្មនូវហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ផ្លូវថ្នល់ ផ្លូវដែក ច្រកព្រំដែន កំពង់ផែ និងផ្លូវអាកាស។ ជំរុញការធ្វើដំណើរ និងការជួបប្រាស្រ័យប្រជាជន; កិច្ចសហប្រតិបត្តិការសម្របសម្រួលគោលនយោបាយឧស្សាហកម្ម។

នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជិញនិងនាយករដ្ឋមន្ត្រីចិនលោក លី ឈាំងចូលរួមកិច្ចពិភាក្សាធុរកិច្ចវៀតណាម-ចិន - ảnh 3នាយករដ្ឋមន្ត្រីចិន លោក លី ឈាំង។ រូបថត៖ Vu Khuyen/VOV

នាយករដ្ឋមន្ត្រី លោក លី ឈាំង ក៏បានបញ្ជាក់នូវបំណងបីយ៉ាងគឺ ៖ បន្តយកចិត្តទុកដាក់ចំពោះគោលនយោបាយសំខាន់ៗ សកម្មជាងមុនក្នុងការធ្វើសមាហរណកម្មអភិវឌ្ឍន៍ជាតិ និងការតភ្ជាប់យុទ្ធសាស្ត្រ; ប្រើប្រាស់ឱ្យបានល្អនូវកិច្ចព្រមព្រៀងទ្វេភាគី និងពហុភាគី; ប្រមូលធនធាន; លើកកម្ពស់ការអភិវឌ្ឍប្រកបដោយសុខដុមរមនានៃវិស័យឧស្សាហកម្មដោយផ្អែកលើលក្ខណៈនៃសហគ្រាសរបស់ខ្លួន; ស្វែងរកដៃគូសហការក្នុងខ្សែសង្វាក់តម្លៃ។ ចិនលើកទឹកចិត្តធុរកិច្ចចិនតភ្ជាប់ជាមួយធុរកិច្ចវៀត ណាម៕ 


top