ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh៖ ប្ដេជ្ញាចិត្តសម្រេចរួចរាល់គម្រោងផ្លូវគមនាគមន៍សំខាន់ៗចំនួន ៥ តាមផែនការកំណត់

ស្មារតីប្ដេជ្ញាចិត្តត្រូវខ្ពស់ ការខិតខំប្រឹងប្រែងត្រូវធំធេង ការធ្វើសកម្មភាពត្រូវប្ដូរផ្ដាច់ប្រកបដោយប្រសិទ្ធភាព កំណត់គោលដៅសំខាន់ដើម្បី ដឹកនាំ វិនិយោគទុន និងរៀបចំអនុវត្តតាមបែបវិទ្យាសាស្ត្រ សមស្រប និងប្រកបដោយប្រសិទ្ធភាព។

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh

  នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍រដ្ឋាភិបាលជាមួយមូលដ្ឋាននានាតាមអនឡាញ  

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍រដ្ឋាភិបាលជាមួយមូលដ្ឋាននានាតាមអនឡាញ និងស្ដាប់របាយការណ៍សិក្សាស្រាវជ្រាវចំពោះគម្រោងផ្លូវគមនាគមន៍សំខាន់ៗចំនួន ៥ រួមមាន៖ ផ្លូវក្រវ៉ាត់ទី ៤ ទីក្រុងហាណូយ ; ផ្លូវក្រវ៉ាត់ទី ៣ ទីក្រុងហូជីមិញ; ផ្លូវហាយវេ Chau Doc – Can Tho- Soc Trang; ផ្លូវហាយវេ Khanh Hoa - Buon Ma Thuot; ផ្លូវហាយវេ Bien Hoa - Vung Tau ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១ ខែមីនានោះ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា ស្មារតីប្ដេជ្ញាចិត្តត្រូវខ្ពស់ ការខិតខំប្រឹងប្រែងត្រូវធំធេង ការធ្វើសកម្មភាពត្រូវប្ដូរផ្ដាច់ប្រកបដោយប្រសិទ្ធភាព កំណត់គោលដៅសំខាន់ដើម្បី ដឹកនាំ វិនិយោគទុន និងរៀបចំអនុវត្តតាមបែបវិទ្យាសាស្ត្រ សមស្រប និងប្រកបដោយប្រសិទ្ធភាព។

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអះអាងថា ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធគឺជាជំហានលោតផ្លោះយុទ្ធសាស្ត្រមួយក្នុងចំណោមជំហានលោតផ្លោះទាំង ៣ របស់វៀតណាម ក្នុងនោះមានហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍។ គម្រោងផ្លូវគមនាគមន៍ទាំង ៥ ដែលត្រូវបានពិចារណាលើកនេះ សុទ្ធតែជាខ្សែផ្លូវដ៏សំខាន់ៗ ហើយជាខ្សែផ្លូវតភ្ជាប់បណ្ដាមជ្ឈមណ្ឌលសេដ្ឋកិច្ចធំៗសំខាន់ៗរបស់ខេត្តក្រុងនានា។ ដូច្នេះហើយ ចាំបាច់ត្រូវសម្រេចឲ្យរួចរាល់គម្រោងទាំងនេះតាមផែនការផងដែរ៕


top