ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញ​ចូលរួម​ពិធី​រំលឹកខួប​លើកទី ៣០ ទិវាបង្កើតខេត្ត Ninh Thuan ឡើងវិញ

នាព្រឹកថ្ងៃទី ១៦ មេសា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៣០ ទិវាបង្កើតខេត្ត Ninh Thuan ឡើងវិញ (១ មេសា ឆ្នាំ ១៩៩២-១ មេសា ២០២២) ពិធីរំលឹកខួបលើកទី ៤៧ ទិវារំដោះខេត្ត Ninh Thuan (១៦ មេសា ឆ្នាំ ១៩៧៥ - ១៦ មេសា ឆ្នាំ ២០២២) និងពិធីរំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិ (៣០ មេសា ឆ្នាំ ១៩៧៥-៣០ មេសា ២០២២)។
  នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៣០ ទិវាបង្កើតខេត្ត Ninh Thuan ឡើងវិញ (រូបថត៖ VNA)  

អញ្ជើញថ្លែងនៅក្នុងពិធីនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinhបានក្រើនរំលឹកអំពីប្រការមួយចំនួន ដែលខេត្ត Ninh Thuan គប្បីផ្តោតការយកចិត្តទុកដាក់នាពេលខាងមុខ ក្នុងនោះបក្សភាគ អាជ្ញាធរ និងប្រជាជនខេត្ត Ninh Thuan បន្តថែរក្សា ពង្រឹង និងពូនជ្រុំសមាគ្គីភាពឯកភាពគ្នា; សុក្រិតក្បាលម៉ាស៊ីនរដ្ឋអំណាចប្រកបដោយប្រសិទ្ធភាព ដើម្បីប្រជាជន ជិតស្និទ្ធជាមួយប្រចាជន គោរពប្រជាជន និងជំរុញខ្លាំងការធ្វើកំណែទម្រង់រដ្ឋបាល ការផ្លាស់ប្តូរឌីជីថល កែលម្អបរិយាកាសវិនិយោគ ធ្វើអាជីវកម្មយ៉ាងខ្លាំងក្លា និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែង។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យខេត្ត Ninh Thuan រៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ ដោយផ្សារភ្ជាប់ជាមួយទម្រង់កំណើន និងជំរុញខ្លាំងថែមទៀតការវិនិយោគ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសគឺគម្រោងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធផ្នែកសុខាភិបាល វប្បធម៌ ការអប់រំ ការដឹកជញ្ជូន ហេដ្ឋារចនាសម្ព័ន្ធបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ ហេដ្ឋារចនាសម្ព័ន្ធឌីជីថល។ ជាពិសេសខេត្តចាំបាច់ត្រូវជំរុញការប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បង្កើតកម្លាំងចលករអភិវឌ្ឍន៍ថ្មី ព្រមទាំងពង្រីកគុណសម្បត្តិ នាំខេត្ត Ninh Thuan ក្លាយទៅជាមជ្ឈមណ្ឌលថាមពលកកើតឡើងវិញដ៏សំខាន់នៃតំបន់ឆ្នេរសមុទ្រភាគកណ្ដាលខាងត្រូងនិងទូទាំងប្រទេស។

នៅក្នុងពិធិរំលឹកខួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានប្រគល់គ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី ១ របស់បក្ស និងរដ្ឋជូនបក្សភាគ រដ្ឋអំណាច និងប្រជាជនខេត្ត Ninh Thuan ដែលមានសមិទ្ធផលដ៏ឆ្នើមក្នុងការអភិវឌ្ឍថាមពលកកើតឡើងវិញ រួមចំណែកទៅក្នុងបុព្វហេតុកសាងសង្គមនិយម និងការពារមាតុភូមិផងដែរ៕


top