ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំរដ្ឋាភិបាល ស្ដីពីការកសាងច្បាប់

ក្នុងកិច្ចប្រជុំពីរលើកមុន រដ្ឋាភិបាលបានសម្រេចរួចរាល់ការកសាងគម្រោងច្បាប់ចំនួន ១៦ ដើម្បីដាក់ជូនរដ្ឋសភាក្នុងឆ្នាំ ២០២២ និងឆ្នាំ ២០២៣ ព្រមទាំងកែសម្រួលកម្មវិធីការងាររបស់រដ្ឋាភិបាលឱ្យសមស្របទៅនឹងការងារ។
  នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh (រូបថត៖ VNA)  
អញ្ជើញថ្លែងមតិបើកកិច្ចប្រជុំនាព្រឹកថ្ងៃទី៤ ខែមិនា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានឲ្យដឹងថា ចាប់ពីដើមអាណត្តិមក រដ្ឋាភិបាលបានផ្ដោតសំខាន់លើការអនុវត្តន៍ជំហានលោតផ្លោះយុទ្ធសាស្ត្រទាំង ៣ ក្នុងនោះមានជំហានលោតផ្លោះអំពីរបៀបរបប។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា នេះគឺជាកិច្ចប្រជុំជំនាញទី ៣ ស្ដីពីការកសាង និងសុក្រិតរបៀបរបប។ ក្នុងកិច្ចប្រជុំពីរលើកមុន រដ្ឋាភិបាលបានសម្រេចរួចរាល់ការកសាងគម្រោងច្បាប់ចំនួន ១៦ ដើម្បីដាក់ជូនរដ្ឋសភាក្នុងឆ្នាំ ២០២២ និងឆ្នាំ ២០២៣ ព្រមទាំងកែសម្រួលកម្មវិធីការងាររបស់រដ្ឋាភិបាលឱ្យសមស្របទៅនឹងការងារ។

លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្នុងកិច្ចប្រជុំនេះ រដ្ឋាភិបាលបានផ្តោតសំខាន់លើការពិភាក្សាអំពីគម្រោងច្បាប់ចំនួន ៥ និងសេចក្ដីសម្រេចចិត្តចំនួន ១។ នោះគឺ គម្រោងច្បាប់ធ្វើវិសោធនកម្ម បំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ប្រេកង់វិទ្យុ ដែលដាក់ជូនដោយក្រសួងព័ត៌មាន និងផ្សព្វផ្សាយ; គម្រោងច្បាប់ប្រយុទ្ធប្រឆាំងអំពើហឹង្សាក្នុងគ្រួសារ (ធ្វើវិសោធនកម្ម) ដែលដាក់ជូនដោយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍; គម្រោងច្បាប់ស្តីពីកងកម្លាំងចូលរួមការពារសណ្តាប់ធ្នាប់ និងសន្តិសុខមូលដ្ឋាន ដែលដាក់ជូនដោយក្រសួងនគរបាល; គម្រោងច្បាប់សណ្តាប់ធ្នាប់ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោកដែលដាក់ជូនដោយក្រសួងនគរបាល; គម្រោងច្បាប់ផ្លូវគោក ដែលដាក់ជូនដោយក្រសួងគមនាគមន៍ និងដឹកជញ្ជូនជាដើមផងដែរ៕ 


top