ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៦ នៃក្រុមប្រឹក្សាប្រឡងប្រណាំង-កោតសរសើរមជ្ឈិម

នាព្រឹកថ្ងៃទី១០ ខែសីហានេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ប្រធានក្រុមប្រឹក្សាប្រឡងប្រណាំង-កោតសរសើរមជ្ឈិម អាណត្តិ ២០២១-២០២៦ (ហៅកាត់ថា ក្រុមប្រឹក្សា) បានដឹកនាំសម័យប្រជុំលើកទី៦ នៃក្រុមប្រឹក្សា។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ប្រធានក្រុមប្រឹក្សាប្រឡងប្រណាំង សរសើរ បានដឹកនាំកិច្ចប្រជុំលើកទី៦ នៃក្រុមប្រឹក្សា អាណត្តិ ២០២១-២០២៦ (រូបថត៖​ VNA)

ថ្លែងមតិក្នុងសម័យបើក លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា ក្នុងខែដំបូងនៃឆ្នាំនេះ សេដ្ឋកិច្ចរបស់ប្រទេសមានស្ថិរភាព; ទំនាក់ទំនងកិច្ចការបរទេស និងសមាហរណកម្មអន្តរជាតិត្រូវបានលើកកម្ពស់; រក្សាបានបរិយាកាសសន្តិភាព និងស្ថិរភាពសម្រាប់ការអភិវឌ្ឍប្រទេសជាតិ រួមចំណែកពង្រឹងជំនឿទុកចិត្តរបស់ប្រជាជនចំពោះបក្ស និងរដ្ឋ។ ក្នុងចំណោមលទ្ធផលទាំងនោះគឺការរួមចំណែកជាវិជ្ជមាននៃចលនាប្រឡងប្រណាំងនិងការងារកោតសរសើរនៅទូទាំងប្រទេស។ លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា ចលនានេះត្រូវបានលើកកំពស់ បង្កើនទំនុកចិត្ត ជំនះ ពុះពារ ដោះស្រាយការលំបាក ដើម្បីនាំប្រទេសជាតិអភិវឌ្ឍន៍ទៅមុខ។ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យសមាជិកក្រុមប្រឹក្សាវាយតម្លៃដោយបរានុម័តនូវស្ថានភាពបច្ចុប្បន្ននៃការប្រឡងប្រណាំងនិងកោតសរសើរ បញ្ជាក់ពីលទ្ធផល និងសមិទ្ធិផលដែលសម្រេចបាន កំហិតដែលនៅសេសសល់ វិភាគ និងបញ្ជាក់ឱ្យច្បាស់អំពីមូលហេតុ មេរៀនបទពិសោធន៍; កំណត់ឱ្យបានច្បាស់លាស់នូវគោលដៅ និងភារកិច្ចសម្រាប់ប៉ុន្មានខែដែលនៅសល់នៃឆ្នាំនេះ ហើយស្នើវិធានការ និងដំណោះស្រាយ ដើម្បីបន្តការផ្លាស់ប្តូរថ្មី កែលម្អគុណភាព និងប្រសិទ្ធភាពនៃការងារប្រឡងប្រណាំង -កោតសរសើរ៕


top