ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ស្នើឱ្យបារាំងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ទំនិញនាំចេញរបស់វៀតណាម

លោក នាយករដ្ឋមន្ត្រីក៏បានស្នើឱ្យបារាំងផ្តល់សច្ចាប័នក្នុងពេលឆាប់ៗលើ កិច្ចព្រមព្រៀង គាំពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA) ដើម្បីជួយសម្រួលដល់ទំនាក់ ទំនងវិនិយោគដោយសមភាព និងផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ។
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ទទួលជួបលោក Olivier Becht រដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្មបរទេស ការទាក់ទាញសេដ្ឋកិច្ច និងជនបារាំងនៅឯបរទេស។(រូបថត៖ VNA)

នារសៀលថ្ងៃទី ១ មីនា នៅទីស្នាក់ការរដ្ឋាភិបាល ថ្លែងក្នុងជំនួបជាមួយលោក Olivier Becht រដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្មបរទេស ការទាក់ទាញសេដ្ឋកិច្ច និងជន បារាំងនៅឯបរទេស ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាមនោះ លោកនាយក រដ្ឋមន្ត្រី Pham Minh Chinh បានបញ្ជាក់ថា រដ្ឋាភិបាលវៀតណាមជានិច្ចកាលយកចិត្ត ទុកដាក់យ៉ាងខ្លាំងដល់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយបារាំង; ស្នើឲ្យបារាំង បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ទំនិញនាំចេញរបស់វៀតណាម ជាពិសេស កសិកម្ម និងជលផលរបស់វៀតណាម ដើម្បីជ្រៀតចូលទីផ្សារបារាំង។ លោក នាយករដ្ឋមន្ត្រី Pham Minh Chinh មានបំណងថា ភាគីទាំងពីរនឹងបន្តសហប្រតិបត្តិ ការគ្នាយ៉ាងជិតស្និទ្ធ ឆ្លៀតយកឱកាសដ៏ធំធេងពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី វៀតណាម - សហភាពអឺរ៉ុប (EU) ដើម្បីបង្កើនការផ្លាស់ប្ដូរពាណិជ្ជកម្មទ្វេភាគី។ លោក នាយករដ្ឋមន្ត្រីក៏បានស្នើឱ្យបារាំងផ្តល់សច្ចាប័នក្នុងពេលឆាប់ៗលើ កិច្ចព្រមព្រៀងគាំពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA) ដើម្បីជួយសម្រួលដល់ទំនាក់ ទំនងវិនិយោគដោយសមភាព និងផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ ជំរុញឲ្យគណៈកម្មាធិការអឺរ៉ុប (EC) ឆាប់ដកកាតលឿង IUU សម្រាប់ ជលផលវៀតណាម ឆ្លើយតបនឹងផលប្រយោជន៍របស់អ្នកប្រើប្រាស់បារាំង និង EU ក៏ដូចជាធានារបររកស៊ីសម្រាប់កម្មកររាប់សែននាក់ក្នុងវិស័យនេសាទវៀតណាម ផងដែរ។

រីឯខ្លួនវិញ លោករដ្ឋមន្ត្រី Olivier Becht បានបញ្ជាក់ថា នឹងបន្តជំរុញកិច្ចសហ ប្រតិបត្តិការ វៀតណាម-បារាំង លើវិស័យដែលបារាំងមានប្រៀបខ្លាំងដូចជា ការឆ្លើយ តបនឹងការប្រែប្រួលអាកាសធាតុ ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ក្នុងទីក្រុង សុខា ភិបាល ថាមពល អាកាសចរណ៍ រដ្ឋាភិបាលអេឡិចត្រូនិក ហើយសង្កត់ធ្ងន់ថា រដ្ឋា ភិបាលបារាំងនឹងបន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍វៀតណាមក្នុងការរស់នៅនិងធ្វើការនៅប្រទេសបារាំង។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោករដ្ឋមន្ត្រី Olivier Becht បានចែករំលែកទស្សនៈស្ដីអំពីស្ថានភាពសមុទ្រខាងកើតដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពខាងនាវាចរណ៍ និង អាកាសចរណ៍នៅសមុទ្រខាងកើត ការដោះស្រាយជម្លោះដោយសន្តិវិធី ដោយឈរ លើមូលដ្ឋានច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់ សមុទ្រឆ្នាំ ១៩៨២ (UNCLOS)៕

top