ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បញ្ចប់ដោយជោគជ័យនូវដំណើរ ទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គអន្តរជាតិ

កាលពីល្ងាចថ្ងៃទី៥ ខែមេសា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលវៀតណាមបានត្រឡប់មកទីក្រុងហាណូយវិញ ដោយបញ្ចប់ដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គ អន្តរជាតិលើកទី៤ នៅរដ្ឋធានីវៀងច័ន្ទ ប្រទេស ឡាវ។
ពិធីជូនដំណើរលោកនាយករដ្ឋមន្ត្រី Pham Minh Chinh នៅអាកាសយានដ្ឋានអន្តរជាតិ Wattay ទីក្រុងវៀងច័ន្ទ។ (រូបថត៖ VNA)

អញ្ជើញចូលរួមកិច្ចប្រជុំលើក នេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានថ្លែងសុន្ទរកថាដ៏សំខាន់មួយ ដោយ បានលើកឡើងពីបញ្ហាប្រឈមដែលបាននិងកំពុងកើតមានចំពោះទន្លេមេគង្គ និងអាងទន្លេ។ ជាពិសេស លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានលើកសំណើរ ៥ ចំណុចដែលប្រទេសសមាជិកគណៈកម្មការ និងសហគមន៍អន្តរជាតិចាំបាច់ត្រូវ អនុវត្តន៍ ក្នុងនោះមានកិច្ចសហប្រតិបត្តិការ ការជួយឧបត្ថម្ភនិងការការពារទន្លេ ដើម្បី ផលប្រយោជន៍ស្របច្បាប់ ត្រឹមត្រូវរបស់ប្រទេសនិងប្រជាជនទាំងអស់ដែលរស់នៅក្នុងអាងទន្លេ; ធានាភាពសុខដុមរមនារវាងមនុស្សនិងធម្មជាតិរវាងមនុស្សជំនាន់ បច្ចុប្បន្ន និងអនាគត; ទាំងអស់គ្នា ដើម្បីគោលដៅរួមដែលជាការអភិវឌ្ឍអាងទន្លេ មេគង្គប្រកបដោយចីរភាព មិនទុកឲ្យនរណាម្នាក់ត្រូវបំភ្លេចចោលនៅពីក្រោយនោះឡើយ។

ក្នុងអំឡុងពេលស្នាក់នៅប្រទេសឡាវ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានជួបធ្វើការជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone; ជួបសន្ទនា ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។ ឆ្លើយបទសម្ភាសន៍ក្នុងឱកាសដែលលោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានបញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចទៅចូលរួមកិច្ចប្រជុំកំពូលគណៈកម្ម ការទន្លេមេគង្គអន្តរជាតិលើកទី៤ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Do Hung Viet បានសង្កត់ធ្ងន់ថា ការដែលលោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចូលរួមកិច្ច ប្រជុំលើកនេះ បានបង្ហាញពីការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តពង្រីកតួនាទីម្ចាស់ ការនិងសកម្មរបស់វៀតណាម ក្នុងការឆ្លើយតបនឹងបញ្ហាប្រឈម ពង្រឹងសាមគ្គីភាពជាមួយបណ្តាប្រទេសក្នុង MRC ដើម្បីគ្រប់គ្រង និងប្រើប្រាស់ប្រកបដោយចីរភាពនូវប្រភពទឹកនៃទន្លេមេគង្គ ធានាផលប្រយោជន៍របស់បណ្ដាប្រទេសក្នុងអាងទន្លេក្នុងនោះមានប្រទេសវៀតណាមផងដែរ។
នៅកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងមុតមាំនូវការសន្យារបស់ វៀតណាមចំពោះកិច្ចព្រមព្រៀងមេគង្គឆ្នាំ ១៩៩៥ ដោយអំពាវនាវឱ្យប្រទេសនានា គោរពយ៉ាងពេញលេញនូវកិច្ចព្រមព្រៀងនេះ ក៏ដូចជាក្រមគោលការណ៍ដែលត្រូវបាន បង្កើតឡើងទាក់ទងនឹងការប្រើប្រាស់ប្រភពទឹកនៃទន្លេមេគង្គ៕

top