លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបលោក Jormsup Lochaya ប្រធានសម្ព័ន្ធក្រុមហ៊ុន Super Energy នៃប្រទេសថៃ។ (រូបថត៖ VGP/Nhat Bac)
លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពអាជីវកម្ម និងវិនិយោគ ប្រកបដោយប្រសិទ្ធភាពរបស់ Super Energy ជាពិសេសក្នុងគម្រោងដែលប្រើប្រាស់ ថាមពលស្អាត និងថាមពលកកើតឡើងវិញនៅបណ្ដាខេត្តភាគកណ្តាល និងភាគខាងត្បូងនៃប្រទេសវៀតណាម។ លោកនាយករដ្ឋមន្ត្រីក៏បានស្វាគមន៍ការដែលសម្ព័ន្ធ ក្រុមហ៊ុនមានតម្រូវការវិនិយោគចូលក្នុងទីផ្សារអ៊ីដ្រូសែននៅវៀតណាម ក៏ដូចជាយកចិត្តទុកដាក់ដល់ការវិនិយោគចូលក្នុងគម្រោងនានាក្នុងវិស័យថាមពលអគ្គិសនី ដែលផលិតពីសំរាម និងមណ្ឌលឧស្សាហកម្មកែច្នៃអាហារ។ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា វៀតណាមជានិច្ចកាលស្វាគមន៍ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ វិនិយោគិនបរទេស ក្នុងនោះមានវិនិយោគិនថៃ មកធ្វើអាជីវកម្មនៅវៀតណាមក្នុង ស្មារតី “ផលប្រយោជន៍ចុះសម្រុងគ្នា ហានិភ័យចែករំលែកគ្នា” រវាងរដ្ឋ ប្រជាជន និងសហគ្រាស។
នៅក្នុងជំនួបនេះ ប្រធានសម្ព័ន្ធក្រុមហ៊ុនថាមពល Super Energy លោក Jormsup Lochaya បានវាយតម្លៃខ្ពស់ចំពោះបរិយាកាសវិនិយោគ និងអាជីវកម្មរបស់ វៀតណាមក្នុងវិស័យថាមពលកកើតឡើងវិញ វាយោអគ្គីសនី និងថាមពលពន្លឺព្រះ អាទិត្យ។ លោកបានបញ្ជាក់នូវការសន្យាវិនិយោគរយៈពេលវែងរបស់សម្ព័ន្ធក្រុមហ៊ុន ដើម្បីរួមចំណែកបន្ថែមទៀតដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅវៀតណាម។
គួរជម្រាបបន្ថែមទៀតថា សម្ព័ន្ធក្រុមហ៊ុន Super Energy ត្រូវបានបង្កើតឡើង នៅប្រទេសថៃក្នុងឆ្នាំ ១៩៩៤។ នៅប្រទេសវៀតណាម សម្ព័ន្ធក្រុមហ៊ុននេះបានវិនិ យោគលើវិស័យថាមពលជាមួយនឹងដើមទុនវិនិយោគសរុបប្រហែល ២ ពាន់លាន ដុល្លារអាមេរិក ដែលក្នុងនោះមានគម្រោងចំនួន ១០ ត្រូវបានដាក់ឲ្យប្រតិបត្តិការអាជីវ កម្ម និងគម្រោងចំនួន ៤ ដែលកំពុងស្ថិតក្នុងដំណាក់កាលអនុវត្ត៕