គណៈប្រតិភូសមាជិកសភាអាមេរិកបានសម្តែងនូវចំណាប់អារម្មណ៍ដ៏ល្អប្រសើរចំពោះទឹកដីនិងមនុស្សវៀតណាម ហើយវាយតំលៃខ្ពស់ចំពោះកំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុងស្ថានភាពលំបាកនៃសេដ្ឋកិច្ចពិភពលោក ជាពិសេសការធានាសន្តិសុខស្បៀងអាហារ ថាមពល សុខាភិបាល និងហិរញ្ញវត្ថុសាធារណៈនិរន្តរភាព។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបលោក Jason Smith ប្រធានគណៈកម្មាធិការពន្ធដារនៃសភាជាន់ទាបអាមេរិក។ (រូបថត៖ TTXVN)
នារសៀលថ្ងៃទី៤ ខែសីហា នៅរដ្ឋធានីហាណូយ អញ្ជើញទទួលគណៈប្រតិភូសមាជិកសភាអាមេរិក ដឹកនាំដោយលោក Jason Smith ប្រធានគណៈកម្មាធិការពន្ធដារនៃសភាជាន់ទាប មកបំពេញទស្សនកិច្ចការងារនៅវៀតណាម លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ពិសេសដល់ ទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយជាមួយអាមេរិក ស្វាគមន៍អាមេរិកក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម គោរពរបបនយោបាយ និងគាំទ្រប្រទេសវៀតណាមដ៏ “រឹងមាំ ឯករាជ្យ ខ្លួនទីពឹងខ្លួននិងសម្បូររុងរឿង”។ នាពេលខាងមុខ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យប្រទេសទាំងពីរបន្តជំរុញដំណើរទស្សនកិច្ចជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់ ផ្លាស់ប្តូរគណៈប្រតិភូសមាជិកសភារវាងភាគីទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វិទ្យាសាស្ត្រ បច្ចេកវិទ្យា អប់រំនិងការបណ្តុះបណ្តាល នវានុវត្តន៍ ការផលិតបន្ទះឈីប semiconductor ការផ្លាស់ប្តូរឌីជីថល ការបំប្លែងថាមពល កំណើនបៃតង ការធ្វើពិពិធកម្មនូវខ្សែសង្វាក់ផ្គត់ផ្គង់ និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុផងដែរ។
គណៈប្រតិភូសមាជិកសភាអាមេរិកបានសម្តែងនូវចំណាប់អារម្មណ៍ដ៏ល្អប្រសើរចំពោះទឹកដីនិងមនុស្សវៀតណាម ហើយវាយតំលៃខ្ពស់ចំពោះកំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុងស្ថានភាពលំបាកនៃសេដ្ឋកិច្ចពិភពលោក ជាពិសេសការធានាសន្តិសុខស្បៀងអាហារ ថាមពល សុខាភិបាល និងហិរញ្ញវត្ថុសាធារណៈនិរន្តរភាព។ គណៈប្រតិភូសមាជិកសភាអាមេរិកមានបំណងចង់ជំរុញថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ការរក្សាខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយនិរន្តរភាព ព្រមទាំង អះអាងថានឹងប្រកៀកស្មាជាមួយវៀតណាមជានិច្ចក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមក្នុងតំបន់និងពិភពលោក៕